ព័ត៌មាន

ពិធី​ចុះ​បញ្ជី​ជា​ផ្លូវការ​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ថ្ងៃទី៩ ខែ​ធ្នូ ២០១៥

នា​ព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក្រុមហ៊ុន ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក.) បានរៀបចំ​ពិធី​ចុះបញ្ជី​ជា​ផ្លូវការ​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ.) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កំពង់ផែ​ស្វយ័ត​ភ្នំ​ពេញជា​ក្រុមហ៊ុន​ទី៣ ដែល​បាន​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូលបត្រ​ជា​ផ្លូវ​ជា​ផ្លូវការ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង ក្រុមហ៊ុន​ហ្គ្រេនធ្វីន អ៊ិន​ធើ​ណេ​សិន​ណល (ខេ​មបូឌា) ។

លោកអ្នកអាចទាយយក សុន្ទរកថារបស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការមូលបត្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក្នុង “ពិធីចុះបញ្ជីជាផ្លូវការរបស់កំពង់ផែស្វយ័តភ្នំពេញ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា” ជា PDF នៅផ្នែកខាងក្រោមនៃអត្ថបទនេះ។

ព័ត៌មានពាក់ព័ន្ធ