ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Newin Sinsiri ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនៃប្រទេសថៃ តំណាងឱ្យរាជរដ្ឋាភិបាលថៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងរៀបចំច្រកទ្វារអន្ដរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ។ គម្រោងនេះនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ។