ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្នុងនាមឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន យើងខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏ខ្ពង់ខ្ពស់ និង កោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសដែល សម្ដេចអគ្គមហាពញ្ញាចក្រី ប្រធានរដ្ឋសភា ទទួលបាននូវពានរង្វាន់
សន្ដិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។