កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កាសែត Fresh News (Online) បានចុះអត្ថបទមួយក្រោមចំណងជើងថា «កប៉ាល់ដឹកប្រេងពីថៃយកមកចតលក់នៅកណ្ដាលសមុទ្រខ្មែរមុខកោះស្ដេចសង្ស័យជាប្រេងគេចពន្ធ!»។ ក្រោយអត្ថបទនេះបានចេញផ្សាយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចាត់កម្លាំងទៅពិនិត្យស្រាវជ្រាវករណីនេះ ហើយសូមធ្វើការបំភ្លឺដូចខាងក្រោម៖