នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំ «ពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងសាលារៀនជំនាន់ថ្មី » និងសមិទ្ធផលមួយចំនួនទៀត ដែលមានការចូលរួមជាអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ, មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម។
សុន្ទរកថាឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងសាលារៀនជំនាន់ថ្មី នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ៖