នាព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជា នាពេលខាងមុខ និងលោក Yasuhisa Ojima ដែលនឹងត្រូវតែងតាំងជាប្រធានស្ថានតំណាងថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា នាខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខ ។