ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃវេទិការវាងរាជរដ្ឋាភិបាលក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច “ក្រុម ឃ” ជាមួយវិស័យឯកជន ដើម្បីពិនិត្យដោះស្រាយកង្វល់ និងបញ្ហារបស់វិស័យឯកជន
ថ្ងៃទី២០ ខែ​កញ្ញា ២០១៩

នៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោក Bretton G. Scaironi សហប្រធាន “ក្រុម ឃ” (ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ដោយមានការចូលរួមពីសហសេវិកទាំងខាង ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន និងតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឲ្យរាជរដ្ឋាភិបាលបានពិនិត្យ ដោះស្រាយលើសំណើ ក៏ដូចជាសំណូមពរដែលជាកង្វល់របស់ផ្នែកឯកជន ។

ព័ត៌មានពាក់ព័ន្ធ