ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩ – ២០២៣»
ថ្ងៃទី១០ ខែ​តុលា ២០១៩

នាព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), គណៈកម្មាធិការ គ្រប់គ្រងបំណុលសាធារណៈ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង បំណុលសាធារណៈ ២០១៩-២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន, សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ។

ព័ត៌មានពាក់ព័ន្ធ