ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្តចំនួន ៤ និងការរៀបចំផែនការសកម្មភាពសម្រាប់ការកាត់បន្ថយនីតិវិធី និងការគ្រប់គ្រងការផ្លាស់ប្តូរក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ថ្ងៃទី២០ ខែ​ធ្នូ ២០១៩

នាព្រឹកទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្តចំនួន ៤ និងការរៀបចំផែនការសកម្មភាពក្នុងការកាត់បន្ថយនីតិវិធី និងការគ្រប់គ្រងការផ្លាស់ប្តូរនៅពេលដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានពាក់ព័ន្ធ