ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយបញ្ហារបស់វិស័យឯកជន
ថ្ងៃទី៦ ខែ​មីនា ២០២០

នៅព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) ក្នុងគោលបំណង បន្តពិនិត្យ ដោះស្រាយបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម ឃ និងលោក Bretton G. Scaironi សហប្រធានក្រុម ឃ (ខាងផ្នែកឯកជន) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល និងទាំងវិស័យឯកជន ព្រមទាំង តំណាងសភាពាណិជ្ជកម្មកម្ពុជាផង ដែរ ។ ជារួម, កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “ឃ”) តែងតែដោះស្រាយបាននូវបញ្ហា ជាច្រើនដែលសុទ្ធតែជាកង្វល់របស់វិស័យឯកជន ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងពេលកន្លងមក ។

ព័ត៌មានពាក់ព័ន្ធ