ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា
ថ្ងៃទី២១ ខែ​មេសា ២០២០

នាព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ១០:៣០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអឺរ៉ុបក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ និងស្ដារសម្បទាសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ ។

 

 

 

 

ព័ត៌មានពាក់ព័ន្ធ