ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយវិស័យឯកជន ស្តីពី “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និង វិធានការចាំបាច់នានា នៅក្នុងបរិបទជំងឺកូវីដ-១៩”
ថ្ងៃទី៤ ខែ​ឧសភា ២០២០

នាព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា” នៅក្នុង បរិបទដែលជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តរីករាលដាលក្នុងតំបន់ និងសកល ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីធុរជនកម្ពុជា និងបរទេសសំខាន់ៗ មកពីវិស័យធនាគារ, ឧស្សាហកម្ម, ទេសចរណ៍, សំណង់, ឡូជីស្ទីក, សហគ្រាសធុនតូច និង មធ្យម, វិស័យស្រូវអង្ករ ។ល។

ព័ត៌មានពាក់ព័ន្ធ