ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ប្រគល់​-ទទួល​ថវិកា​ឧបត្ថម្ភ​ប្រចាំឆ្នាំ​របស់​កាកបាទក្រហម​កម្ពុជា ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
ថ្ងៃទី២៦ ខែ​ឧសភា ២០២០

នារសៀលថ្ងៃចន្ទ ៤ កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី ២៥ ខែ​ ឧសភា ឆ្នាំ២០២០, នៅ​ទីស្តីការ​កាកបាទ​ក្រហម​កម្ពុជា, លោកជំទាវ អាន្នី សុខអាន តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ជួប​ពិភាក្សា និង​ប្រគល់​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ​២០២០ ចំនួន ១ ០០០ ០០០ (មួយលាន)ដុល្លារ​​អាមេរិក របស់​កាកបាទ​ក្រហម​កម្ពុជា ជូន​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​បរធនបាល​នៃ​មូល​និធិ​គន្ធបុប្ផា​កម្ពុជា ។

ព័ត៌មានពាក់ព័ន្ធ