តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS


  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ​ខែ កុម្ភៈ ឆ្នាំ២០១៧ (TOFE for February 2017)
សេដ្ឋកិច្ច​កម្ពុជា​បានបន្ត​ដំណើរការល្អ សម្រាប់ ២ ខែដំបូង​ ក្នុង​ឆ្នាំ២០១៧ នេះ ដោយគាំទ្រ​ដោយ​វិស័យ​កាត់ដេរ វិស័យ​អចលនទ្រព្យ និង​វិស័យទេសចរណ៍។ រីឯ​ការអនុវត្ត​ថវិកា​រដ្ឋ​ក៏បន្តមាន​វឌ្ឍនភាពគួរឱ្យ​កត់សម្គាល់ ដែលបាន​បង្ហាញពីការខិតខំ​កែលម្អ​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល និង​ការបន្ត​បង្កើន​គុណភាព​ចំណាយ​នៅតាម​បណ្ដា​ក្រសួង​ស្ថាប័ន​នានា ដើម្បីជំរុញដល់​សេដ្ឋកិច្ច​កម្ពុជា។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 12, 2017

Brief Report On State Budget Implementation in February 2017 (TOFE for February 2017)
Cambodia’s economy remained robust for early 2017 which supported by garment, real estates, and tourism sector. With momentum growth and favorable macroeconomic management, fiscal consolidation has been improved substantially given the current administrative reforms, the implementation of Revenue Mobilization Strategy and Public Financial Reform Management Programme.

[ Detail ... ]

Date: April 12, 2017

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ​ខែ មករា ឆ្នាំ២០១៧ (TOFE for January 2017)
នៅដើមឆ្នាំ២០១៧ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរការល្អឆ្ពោះទៅមុខដដែល ក្រោមការបន្តអនុវត្ត​កំណែ​ទម្រង់​លើ​គោលនយោបាយ​ជាតិ។ ជារួម វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្មកាត់ដេរ និង​ការ​វិនិយោគ​នៅតែ​បន្ត​ដំណើរ​ការបានល្អ​នៅដើម​ឆ្នាំ ២០១៧នេះ។ ចំណែក​ការអនុវត្ត​ថវិកា​បាន​ប្រព្រឹត្តទៅតាម​គោលដៅ​ដែលបាន​គ្រោង​ដោយ​បាន​ខិតខំ​ពង្រឹង​កាងអនុវត្ត​យ៉ាងម៉ត់ចត់​ពីដើម​ឆ្នាំ ក្នុងទិសដៅ​កំណែទម្រង់។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 12, 2017

Brief Report On State Budget Implementation in January 2017 (TOFE for January 2017)
In early 2017, Cambodian economic activities remained robust under the ongoing reform of the national policy. Overall, tourism, garment and investment sector continued to grow in this early 2017. Whereas, fiscal consolidation has expanded with increase in revenue collection and efficient expenditure by programme budgeting implementation.

[ Detail ... ]

Date: April 12, 2017

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ​ខែ​ធ្នូ ឆ្នាំ២០១៦ (TOFE for December 2016)
ក្នុងឆ្នាំ២០១៦​នេះ​ សេដ្ឋកិច្ច​ពិភពលោក​បានកើន​ឡើង ប៉ុន្តែក្នុង​កម្រិត​ទាបជាង​ការរំពឹង​ទុក។ ចំពោះ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​កម្ពុជា​គឺមានស្ថិរ​ភាពល្អ ដោយ​កំណើន​សេដ្ឋកិច្ច​សម្រេច​បានក្នុង​រង្វង់​៧% ខណៈអត្រា​ប្តូរប្រាក់​មានស្ថិរ​ភាព និងអតិផរ​ណាស្ថិត​ក្នុងការ​គ្រប់គ្រង​បាន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 07, 2017

Brief Report On State Budget Implementation in December 2016 (TOFE for December 2016)
Cambodia’s macroeconomic conditions remain stable supported by stable exchange rate and manageable inflation rate. Cambodia’s macroeconomic activity continues to expand with robust growth of 7%, driven by garment export and construction activity.

[ Detail ... ]

Date: February 07, 2017

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ​ខែ​វិច្ឆិកា ឆ្នាំ២០១៦ (TOFE for November 2016)
នៅខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់​ជាតិ​អនុវត្តចំណូល​សរុបដែល​ចំណូលទាំងអស់​ជាប្រភេទ​ចំណូលចរន្ត​ចំនួន១.០១០,០៤ ប៊ីលាន​រៀល​គឺបានកើន​ឡើង ៣,៩៣% បើធៀប​នឹងខែ​វិច្ឆិកា ឆ្នាំ២០១៥​ ដែលគាំទ្រ​ដោយចំណូល​ពន្ធលើប្រាក់​ចំណេញ ចំណូលពន្ធ​ពីផលទុន​ដីធ្លីនិង​ផ្ទះសំបែង និងចំណូល​មិនមែន​សារពើពន្ធ​មួយចំនួន​រួមមាន ចំណូល​ពីអាកាសចរ​ស៊ីវិល ចំណូល​លើទេសចរណ៍ និងចំណូលពី​ប្រៃសណីយ៍ និងទូរគមនាគមន៍។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 30, 2016

Brief Report On State Budget Implementation in November 2016 (TOFE for November 2016)
In November 2016, Central government has achieved total domestic revenue of KHR 1,010.92 billion, increased by 3.93 percent compared to November 2015 due to the rise in income tax, land and property tax, and not-tax revenue which includes revenue collection from civil aviation, tourism, post and telecommunication.

[ Detail ... ]

Date: December 30, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៦ (TOFE for October 2016)
នៅខែតុលា ឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិអនុវត្ត​ចំណូលក្នុងប្រទេសសរុប​បានចំនួន ៩៥៨,៩២ បីលានរៀល​គឺបានកើនឡើង ១៤,៧៨% បើធៀបនឹង​ខែតុលា ឆ្នាំ២០១៥ ក្នុងនោះចំណូល​ចរន្តអនុវត្តបាន​ចំនួន ៩៤៦,៨៣ បីលានរៀលគឺបាន​កើនឡើង ១៥,១៧% ដោយមាន​ការកើនឡើងកួរឲ្យកត់​សម្គាល់លើចំណូល​ពន្ធលើប្រាក់បៀវត្ស ចំណូលពីផលទុន ដីធ្លីនិងផ្ទះសំបែង ចំណូលអាករលើ​តម្លៃបន្ថែម ចំណូលលើអាករ​ពិសេស និងចំណូលមិនមែនពន្ធ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 01, 1970

Brief Report On State Budget Implementation in October 2016 (TOFE for October 2016)
In October 2016, Central government has achieved total domestic revenue of KHR 958.92 billion, increased by 14.78 percent compared to October 2015, in which total current revenue increased by 15.17 percent due to increase in revenue from income tax, land and property tax, value-added tax, excise tax and other non-tax revenue.

[ Detail ... ]

Date: January 01, 1970