តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS


  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មីនា ឆ្នាំ ២០១៦ (TOFE for March 2016)
នៅ​ត្រីមាស​ទី១​ ដើម​ឆ្នាំ​ ២០១៦ សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​ដំណើរការ​ល្អ ដែល​ក្នុង​នោះ​បាន​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​ឧ​ស្សាហកម្ម​វាយនភ័ណ្ឌ និង​វិស័យ​សំណង់។ ចំណែក​វិស័យ​ទេសចរ ក៏បានបន្ត​កើនឡើង​ទោះបី​មាន​សន្ទុះយឹត។ ការ​អនុវត្ត​ថវិកា​បាន​បង្ហាញ​នូវ​លទ្ធផល​ជា​វិជ្ជមាន​ពី​ការ​ខិតខំ​កែ​លម្អ ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល និង​ពង្រឹង​និតិវិធី​ក្នុង​ការ​អនុវត្ត​ចំណាយ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 30, 2016

Brief Report On State Budget Implementation in March 2016 (TOFE for March 2016)
During the first quarter of 2016, Cambodian economic activities showed to remain robust propelled by the main engines of growth, in particular garment sector and construction sector. At the same time, tourism sector continued to grow at a slower pace. With macroeconomic stability, fiscal consolidation is strengthening with expanding in revenue collection and prudent spending.

[ Detail ... ]

Date: May 30, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កុម្ភៈ ឆ្នាំ ២០១៦ (TOFE for February 2016)
នៅ​រយៈពេល ២ ខែដើម​ឆ្នាំ ២០១៦ សេដ្ឋកិច្ច​កម្ពុជា​នៅបន្ត​ដំណើរការល្អ ក្រោម​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដោយសារ​លំនឹង​នៃ​អត្រា​ប្ដូរ​ប្រាក់​ និង​កម្រិត​ទាប​នៃ​អត្រា​អតិផរណា។ សកម្មភាព​សេដ្ឋកិច្ច​តាម​វិស័យ​នានា​នៅ​តែ​បន្ត​រុញ​ច្រាន​កំណើន​ដូចជា៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជាពិសេស សំលៀក​បំពាក់ និង​ស្បែក​ជើង និង​វិស័យ​សំណង់ ជាពិសេស ការ​កើន​ឡើង​នៃ​គម្រោង​វិនិយោគ និង​ទឹក​ប្រាក់​វិនិយោគ​បរទេស។ ចំណែក​ការ​អនុវត្ត​ថវិកា​បាន​បង្ហាញ នូវប្រសិទ្ធភាព​នៃ​ការ​អនុវត្តការប្រមូលចំណូល​ និង​ពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្ត​ចំណាយ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 11, 2016

Brief Report On State Budget Implementation in February 2016 (TOFE for February 2016)
In early 2016, Cambodian economic activities remained robust driven by the main engine of growth from construction sector and garment sector. Foreign Direct Investment (FDI) also continued to underpin the current urbanization and recent development particularly in real estate. With macroeconomic stability and current momentum of rigorous reform, fiscal consolidation has expanded with increasing in revenue collection and strengthening expenditure by programme budgeting implementation.

[ Detail ... ]

Date: May 11, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មករា ឆ្នាំ ២០១៦ (TOFE for January 2016)
នៅ​ដើម​ឆ្នាំ ២០១៦ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជានៅតែ​បន្ត​ដំណើរ​ការល្អ​ឆ្ពោះទៅមុខដដែល ក្រោម​ការបន្ត​អនុវត្ត​និង​កំណែ​ទម្រង់​លើ​គោលនយោបាយជាតិ។ វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ការ​វិនិយោគ​នៅ​តែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការល្អ។ ចំណែក​ការអនុវត្ត​ថវិកា​បាន​ប្រព្រឹត្ត​ទៅ​តាម​គោលដៅ​ដែលបាន​គ្រោង ដោយ​បាន​បន្តការ​អនុវត្ត​យ៉ាងម៉ត់ចត់ និងបន្ត​កំណែ​ទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 05, 2016

Brief Report On State Budget Implementation in January 2016 (TOFE for January 2016)
In early 2016, Cambodian economic activities remained robust driven by garment and construction sectors, albeit a slowdown in agriculture. Tourism sector showed to remained growth at a slower pace. With macroeconomic stability and current momentum of rigorous reform, fiscal consolidation has expanded with increased in revenue collection and efficient expenditure by programme budgeting implementation.

[ Detail ... ]

Date: May 05, 2016

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៥ (TOFE for December 2015)
នៅ​ឆ្នាំ​២០១៥ នេះ សេដ្ឋកិច្ច​ពិភពលោក​នៅតែ​បន្ត​កើនឡើង ទោះបី​ជាកំណើន​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ការរំពឹងទុក​ក៏​ដោយ។ ទន្ទឹមនឹងនេះ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ស្ថិរភាព​ល្អ ដោយ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប។ វិស័យ​ឧស្សាហកម្ម​បាន​ជំរុញ​ឱ្យ​មានកំណើន​ខ្ពស់ ជា​ពិសេស អនុវិស័យ​កាត់ដេរ ម្ហូប​អាហារ ថាមពលអគ្គីសនី និង​សំណង់​ ក៏ដូចជា ពី​អនុវិស័យ​អចលន​ទ្រព្យ នៃ​វិស័យសេវាកម្ម។ វិស័យទេសចរណ៍ នៅតែ​មានការរីតលូតលាស់ ប៉ុន្តែក្នុងកម្រិតទាប​ជាង​ការរំពឹងទុក។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 04, 2016

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៥ (TOFE for November 2015)
នៅ១១ខែ​ដើមឆ្នាំ២០១៥ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ ដូចជា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​មាន​កម្រិតទាប។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​មួយចំនួន​នៅតែ​បន្ត​រុញច្រាន​កំណើន​ដូចជា​វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី​ជាដើម។ ទន្ទឹមនឹងនេះ គម្រោង​វិនិយោគ​ដែល​បានអនុម័ត​បង្ហាញថា ទឹកប្រាក់​វិនិយោគ​បាន​កើនឡើង ពិសេស​គឺ​ដោយសារ​កំណើន​វិនិយោគទុន​ក្នុងស្រុក។ ចំណែក​ការអនុវត្ត​ថវិកា​បានបង្ហាញ​នូវ​ជំហរ​ឆ្ពោះទៅមុខ​យ៉ាង​ស្វាហាប់​នៅលើ​របត់​នៃ​កំណែទម្រង់ ក្នុងនោះ​មានការ​ខិតខំ​ពង្រឹង​ខាង​ផ្នែក​ចំណូល និង​ការកែលម្អ​នីតិវិធី​នៃ​ការអនុវត្ត​ចំណាយ​ទៅតាម​ការអនុវត្ត​ចំណាយ​ទៅតាម​ការអនុវត្ត​ថវិកាកម្ម​វិធី និង​ការអនុវត្ត​អង្គភាព​ថវិកា ដែល​បានចាប់ផ្ដើម​នៅ​ឆ្នាំ២០១៥ នេះ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 05, 2016

Brief Report On State Budget Implementation in November 2015 (TOFE for November 2015)
In 2015, Cambodian macroeconomic showed to remain robust, driven by increasing in foreign direct investment, exchange rate stability, and low inflation. Garment and footwear still continued to underpin the growth of exports whereas construction sector, with urbanization movement, continued its expansion through the flow of foreign direct investment and the rise in bank credit for this sector. The economic activities continued to propel growth, supported by an increase in export of agriculture and sewing industrial products, and the continued increase in imports of construction materials hinted at possibilities of near future growth for construction. Industry sector could still reap rewards of cheaper oil price. Fiscal consolidation continues to improve with better tax collection and prudent spending to increase fiscal buffers and strengthen public service delivery.

[ Detail ... ]

Date: February 05, 2016

  • ខ្មែរ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៥ (TOFE for October 2015)
នៅ​១០ខែ ដើមឆ្នាំ​២០១៥ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ ដូចជា​ការ​កើន​ឡើង​វិនិយោគទុន ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប ។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​វិស័យ​នីមួយៗ នៅ​តែ​បន្តកើនឡើងល្អ ដូចជា វិស័យ​កាត់ដេរ​និង​ស្បែកជើង វិស័យ​សំណង់ និង​វិស័យ​អគ្គិសនីជាដើម ទន្ទឹមនឹងមានស្ថេរភាពលើ​វិស័យហិរញ្ញវត្ថុ។ អតិផរណា​លើ​អាហារ​បន្ត​កើនឡើង ប៉ុន្តែ​ក្នុង​កម្រិតទាប ដោយសារ​ការ​ធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ។ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខាងលើ គឺ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ការ​អនុវត្ដ​ថវិកា ជា​ពិសេស​ការកើនឡើង​នៃ​ចំណូល និង​ការចំណាយទាន់ពេលវេលា។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ January 12, 2016