តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច
TOFE / GFS


  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កុម្ភៈ ឆ្នាំ ២០២០ (TOFE for February 2020)
សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនក្នុងអាត្រា ៧,១% ក្នុងឆ្នាំ២០១៩ ដែលទ្រទ្រង់ដោយកំណើន ល្អប្រសើរនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈដែលកំណើនក្នុងវិស័យកសិកម្ម មានការធ្លាក់ចុះ។ ដោយឡែកក្នុងឆ្នាំ២០២០ ជាមួយនឹងការរំពឹងទុកនៃកំណើថមថយសេដ្ឋកិច្ចពិភពលោក និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងមានកំណើថមថយមកក្នុងអាត្រាប្រមាណ ៦,១% ដោយសារការថយចុះកំណើននៃវិស័យកាត់ដេរ, វិស័យសំណង់ និងអចលនទ្រព្យ, វិស័យសណ្ឋាគារ និងភោជនីយដ្ឋានព្រមទាំងការរំពឹងទុកនូវផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ១ ៨៨១,០៨ ប៊ីលានរៀល ឬស្មើនឹង ៧,៨១% នៃច្បាប់ឆ្នាំ២០២ កើនឡើង ៣៣,៤៧% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៩ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ៤៥៩,៨៩ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ៤១៧,៨២ ប៊ីលានរៀល។ គិតមកដល់កុម្ភៈ នៃឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ៣ ៥៧០,១៥ ប៊ីលានរៀល ឬស្មើនឹង ១៤,៨២% នៃច្បាប់ឆ្នាំ២០២០ បានកើនឡើង ២២,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ កំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រភេទចំណូលសំខាន់មួយចំនួនដូចជា ចំណូលមិនមែនសារពើពន្ធ(១៤,៥៤%) និងចំណូលលើពន្ធប្រយោល(៨,៤២%)។New

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 25, 2020

Brief Report On State Budget Implementation in February 2020 (TOFE for February 2020)
Cambodia’s economy is projected to grow at 7.1% in 2019, driven by a strong growth in services and industry sector, while there is a slowdown in the growth of the agricultural sector. Particularly, by 2020, with the prospect of the decline in economic growth of the world and especially Cambodia's key trading partners, Cambodia’s economy is projected to grow at a staggering rate of 6.1%, driven by a slowdown in the garment sector, construction and real estate, the hotel and restaurant sectors, as well as the expected severe effects of the COVID-19 epidemic. In February 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,881.08 billion or in equivalent to 7.81 percent against the 2020 budget law, signifying the increased by 33.47 percent compared to the same month in 2019. Of the total domestic revenue, the tax revenue accounted for KHR 1,459.89 billion and non-tax revenue for KHR 417.82 billion. As of February 2020, the total domestic revenue has been achieved by KHR 3,570.15 billion or in equivalent to 14.82 percent against the 2020 budget law, marking the increase by 22.66 percent compared to the same period last year. The growth has been mainly attributed to the increase of non-tax revenue (14.54 percent) and indirect taxes (8.42 percent).New

[ Detail ... ]

Date: March 25, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មករា ឆ្នាំ ២០២០ (TOFE for January 2020)
សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនក្នុងអាត្រា ៧.១% ក្នុងឆ្នាំ២០១៩ ដែលទ្រទ្រង់ដោយកំណើន ល្អប្រសើរនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈដែលកំណើនក្នុងវិស័យកសិកម្ម មានការធ្លាក់ចុះ។ ដោយឡែកក្នុងឆ្នាំ២០២០ ជាមួយនឹងការរំពឹងទុកនៃកំណើនថមថយសេដ្ឋកិច្ចពិភពលោក និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនថមថយមកក្នុងអាត្រាប្រមាណ ៦.១% ដោយសារការថយចុះកំណើននៃវិស័យកាត់ដេរ, វិស័យសំណង់ និងអចលនទ្រព្យ, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងការរំពឹងទុកនូវផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ COVID-19។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែមករា ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ១ ៦៥៩,៩០ ប៊ីលានរៀល ឬស្មើនឹង ៦,៨៩% នៃច្បាប់ឆ្នាំ២០២០ កើនឡើង ១០,៥៧% ធៀបនឹងខែមករាឆ្នាំ២០១៩ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ៤៧១,៨៥ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ១៨៨,០៥ ប៊ីលានរៀល។ កំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រភេទចំណូលសំខាន់មួយចំនួនដូចជា ចំណូលមិនមែនសារពើពន្ធ (១៦០,៣៦%) ចំណូលសារពើពន្ធ (៣,០០%) ដោយក្នុងនេះចំណូលពីពន្ធប្រយោល (៥,៧៧%) និងចំណូលពីពន្ធផ្ទាល់ (៣,២៦%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 06, 2020

Brief Report On State Budget Implementation in January 2020 (TOFE for January 2020)
Cambodia’s economy is projected to grow at 7.1% in 2019, driven by a strong growth in services and industry sector, while there is a slowdown in the growth of agricultural sector. Particularly, by 2020, with the prospect of the decline in economic growth of the world and especially Cambodia’s key trading partners, Cambodia’s economy is projected to grow at a staggering rate of 6.1%, driven by a slowdown in the garment sector, construction and real estate, the hotel and restaurant sectors, as well as the expected severe effects of the COVID-19 epidemic. In January 2020, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,659.90 billion or in equivalent to 6.89 percent against the 2020 budget law, signifying the increased by 10,57 percent compared to the same month in 2019. The growth has been mainly attributed to the significant increase of non-tax revenue (160.36 percent) accounted for KHR 188.05 billion, and tax revenue (3 percent) accounted for KHR 1,471.85 billion of which indirect taxes increased by 5.77 percent, and direct taxes increased by 3,26 percent.

[ Detail ... ]

Date: March 06, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៩ (TOFE for December 2019)
យោងតាមការវាយតម្លៃកាលពីត្រីមាសទី៣ នៃឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨ និងបន្តរីកចម្រើនរឹងមាំក្នុងអត្រា ៧,១% សម្រាប់ឆ្នាំ២០១៩។ ទន្ទឹមនេះ អតិផរណាស្ថិតនៅក្នុងកម្រិតជាមធ្យម ២,៣% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤០៥៤ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានរួមចំណែករក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែធ្នូឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ៣ ២៤១,១២ ប៊ីលានរៀល ឬស្មើនឹង ១៦,៣៨% នៃច្បាប់ឆ្នាំ២០១៩ កើនឡើង ៦,៤៦% ធៀបនឹងខែធ្នូឆ្នាំ២០១៨ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ២ ៧៦៩,៩២ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ៤៤៣,៤៨ ប៊ីលានរផល។ គិតមកដល់ខែធ្នូនៃឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ២៤ ៧៤៩,៤៦ ប៊ីលានរៀល ឬស្មើនឹង ១២៥,០៨% នៃច្បាប់ឆ្នាំ២០១៩ បានកើនឡើង ២១,៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កំណើននេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រភេទចំណូលសំខាន់មួយដូចជា ចំណូលពីពន្ធប្រយោល (២៧,១២%) ចំណូលពីពន្ធពាណិជ្ជកម្មក្រៅប្រទេស(២២,៨៦%)និងចំណូលពីពន្ធផ្ទាល់(២០,៤០%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 06, 2020

Brief Report On State Budget Implementation in December 2019 (TOFE for December 2019)
Following the latest assessment of macroeconomic performance in quarter three of 2019, Cambodia has maintained strong economic growth up to 7.5 percent in 2018 and is projected to grow at a rate of 7.1 percent in 2019 while the inflation has been at manageably low rate (2.3 percent) coincided with the stability of the exchange rate (4,054 KHR/USD). In December 2019, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 3,241.12 billion or in equivalent to 16.38 percent against the 2019 budget law, signifying the increased by 6.46 percent compared to the same month in 2018. Of the total domestic revenue, the tax revenue accounted for KHR 2,769.92 billion and non-tax revenue for KHR 443.48 billion. As of December 2019, the total domestic revenue has been achieved by KHR 24,749.46 billion or in equivalent to 125.08 percent against the 2019 budget law, marking the increase by 21.67 percent compared to the same period last year. The growth has been mainly attributed to the increase of indirect taxes (27.12 percent), international trade taxes (22.86 percent), and direct taxes (20.40 percent).

[ Detail ... ]

Date: February 06, 2020

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៩ (TOFE for November 2019)
យោងតាមការវាយតម្លៃកាលពីដើមឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨ និងត្រូវប៉ានស្មានថារក្សាបានកំណើនក្នុងរង្វង់ ៧,១% សម្រាប់ឆ្នាំ២០១៩ ស្របពេលដែលអតិផរណាស្ថិតនៅក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន និងអត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាព។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុបចំនួន ១ ៨៤៤,២៣ ប៊ីលានរៀល ឬស្មើនឹង ៩,៣២% នៃច្បាប់ឆ្នាំ២០១៩ កើនឡើង ១១,៤៨% ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៨ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ៦៥១,៧១ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ១៨៣,២៥ ប៊ីលានរៀល។ គិតមកដល់ខែវិច្ឆិកា នៃឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកបានចំនួន ២១ ៥៣០,៥៤ ប៊ីលានរៀល ឬស្មើនឹង ១០៨,៨២% នៃច្បាប់ឆ្នាំ២០១៩ បានកើនឡើង ២៤,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រភេទចំណូលសំខាន់មួយចំនួនដូចជា ចំណូលពីពន្ធប្រយោល (២៨,៣៨%) ចំណូលពីពន្ធពាណិជ្ជកម្មក្រៅប្រទេស (២៤,២៦%) ចំណូលមិនមែនសារពើពន្ធ (២៣,១០%) និងចំណូលពីពន្ធផ្ទាល់ (១៦,១៥%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 30, 2019

Brief Report On State Budget Implementation in November 2019 (TOFE for November 2019)
Following the latest assessment of macroeconomic performance in early 2019, Cambodia has maintained strong economic growth up to 7.5 percent in 2018 and is projected to grow at a rate of 7.1 percent in 2019 while the inflation has been at manageably low rate coincided with the stability of the exchange rate. In November 2019, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,844.23 billion or in equivalent to 9.32 percent against the 2019 budget law, signifying the increased by 11.48 percent compared to the same month in 2018. Of the total domestic revenue, the tax revenue accounted for KHR 1,651.71 billion and non-tax revenue for KHR 183.25 billion. As of November 2019, the total domestic revenue has been achieved by KHR 21,530.54 billion or in equivalent to 108.82 percent against the 2019 budget law, marking the increase by 24.47 percent compared to the same period last year. The growth has been mainly attributed to the increase of indirect taxes (28.38 percent), international trade taxes (24.26 percent), non-tax revenue (23.10 percent), and direct taxes (16.15 percent).

[ Detail ... ]

Date: December 30, 2019

  • ខ្មែរ
  • En

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៩ (TOFE for October 2019)
យោងតាមការវាយតម្លៃកាលពីដើមឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨ និងត្រូវប៉ាន់ស្មានថារក្សាបានកំណើនក្នុងរង្វង់ ៧,១% សម្រាប់ឆ្នាំ២០១៩ ស្របពេលដែលអតិផរណាស្ថិតនៅក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន និងអត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាព។ តាមទិន្នន័យផ្លូវការបឋមពីរតនាគារជាតិ នៅខែតុលា ឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលក្នុងស្រុកសរុប ចំនួន ១ ៨៦៦,៦៧ ប៊ីលានរៀល ឬស្មើនឹង ៩,៤៣% នៃច្បាប់ឆ្នាំ២០១៩ កើនឡើង ២០,៨៧% ធៀបនឹងខែតុលា ឆ្នាំ២០១៨ ដែលក្នុងនោះ មានចំណូលសារពើពន្ធ ១ ៦០៩,៨៤ ប៊ីលានរៀល និងចំណូលមិនមែនសារពើពន្ធ ២៣៣,១៥ ប៊ីលានរៀល។ គិតមកដល់ខែតុលា នៃឆ្នាំ២០១៩ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកសរុបបានចំនួន ១៩ ៦៨៦,២៥ ប៊ីលានរៀល ឬស្មើនឹង ៩៩,៤៩% នៃច្បាប់ឆ្នាំ២០១៩ បានកើនឡើ ២៥,៨៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កំំណើននេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រភេទចំណូលសំខាន់មួយចំនួនដូចជា ចំនូលមិនមែនសារពើពន្ធ (៣១,១៦%) ចំណូលពីពន្ធប្រយោល (២៩,០៤%)ចំណូលពីពន្ធពាណិជ្ជកម្មក្រៅប្រទេស (២៥,៥០%) និងចំណូលពីពន្ធផ្ទាល់ (១៥,៥៥%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 03, 2019

Brief Report On State Budget Implementation in October 2019 (TOFE for October 2019)
Following the latest assessment of macroeconomic performance in early 2019, Cambodia has maintained strong economic growth up to 7.5 percent in 2018 and is projected to grow at a rate of 7.1 percent in 2019 while the inflation has been at manageably low rate coincided with the stability of the exchange rate. In October 2019, according to the National Treasury preliminary data, the budgetary central government achieved the total domestic revenue of KHR 1,866.67 billion or in equivalent to 9.43 percent against the 2019 budget law, signifying the increased by 20.87 percent compared to the same month in 2018. Of the total domestic revenue, the tax revenue accounted for KHR 1,609.84 billion and non-tax revenue for KHR 233.15 billion. As of October 2019, the total domestic revenue has been achieved by KHR 19,686.25 billion or in equivalent to 99.49 percent against the 2019 budget law, marking the increase by 25.85 percent compared to the same period last year. The growth has been mainly attributed to the increase of non-tax revenue (31.16 percent), indirect taxes (29.04 percent), international trade taxes (25.50 percent), and direct taxes (15.55 percent).

[ Detail ... ]

Date: December 03, 2019