សេវាសាធារណៈ

អាជីវកម្មអភិវឌ្ឍលំនៅឋាន
បរិយាយអំពីសេវា
​សេវានេះ ត្រូវផ្ដល់ដោយគិតថ្លៃ ចំពោះអាជីវកម្មអភិវឌ្ឍលំនៅឋាន
មូលដ្ឋានគតិយុត្ត – ​ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយក-
ដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
– ប្រកាសលេខ ៩៦៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ​ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានជូនបាន លុះត្រាតែក្រុមហ៊ុនបំពេញលក្ខខណ្ឌគ្រប់ចំណុចដែលក្រសួងតម្រូវ
កម្រៃសេវាសាធារណៈ ក. សំណង់ផ្ទះល្វែង
ប្រភេទ កម្រៃអាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល
ផ្ទះល្វែង ១០០ ០០០/១ល្វែង ០៤-១០ ល្វែង ៣០០ ០០០ រៀល
១១-៥០ ល្វែង ៦០០ ០០០ រៀល
៥១-១០០ ល្វែង ១ ០០០ ០០០ រៀល
១០១ ល្វែងឡើងទៅ ១ ៦០០ ០០០ រៀល
ខ. សំណង់ភូមិគ្រឹះ
ប្រភេទ កម្រៃអាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល
ភូមិគ្រឹះភ្លោះ ១០០ ០០០/១ភូមិគ្រឹះ ០៣-១០ ភូមិគ្រឹះ ៦០០ ០០០ រៀល
១១-៥០ ភូមិគ្រឹះ ១ ២០០ ០០០ រៀល
ភូមិគ្រឹះភ្លោះ ២០០ ០០០/១ភូមិគ្រឹះ ៥១ ភូមិគ្រឹះឡើងទៅ ២ ២០០ ០០០ រៀល
គ. សំណង់អគារស្នាក់នៅរួម (Apartment) ឬសហវិជិរាជ្យ (Condominium)
ប្រភេទ កម្រៃអាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល
០១-០២ បន្ទប់គេង ១០០ ០០០/១យូនីត ០៤-១០ យូនីត ៣០០ ០០០ រៀល
១១-៥០ យូនីត ៦០០ ០០០ រៀល
៥១-១០០ យូនីត ១ ០០០ ០០០ រៀល
០៣ បន្ទប់គេងឡើងទៅ ២០០ ០០០/១យូនីត ១០១-២០០យូនីត ១ ៦០០ ០០០ រៀល
២០១-៤០០យូនីត ២ ០០០ ០០០ រៀល
៤០១ យូនីតឡើងទៅ ២ ៤០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ
​អាជ្ញាបណ្ណមានសុពលភាព តាមការស្នើសុំរបស់ម្ចាស់គម្រោង
រយៈពេលនៃការផ្តល់សេវា សាធារណៈ ​៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទ នៃការទទួលឯកសារដែលក្រុមហ៊ុនបានបំពេញគ្រប់តាមលក្ខខណ្ឌតម្រូវ
ឯកសារតម្រូវ សម្រាប់អាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុ ប្រភេទទី១ 
១.លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២.រូបថតទំហំ ៤ x៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក
៣.លក្ខន្ដិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ថតចម្លង)
៤.លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចេញដោយក្រសួងយុត្ដិធម៌ (កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស)
៥.អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ (ថតចម្លង)
៦.លិខិតបញ្ជាក់ដើមទុនសម្រាប់អភិវឌ្ឍគម្រោងទាំងមូល ឬតាមដំណាក់កាលពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
៧.ប័ណ្ណធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកណាមួយ
៨.លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន និងគម្រោងប្លង់ស្ថាបត្យកម្មដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត
៩.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រជួលរយៈពេលវែងថតចម្លង ដោយមានធ្វើនីត្យានុកូលកម្មពីសាលារាជធានី-ខេត្ត
១០.ប័ណ្ណប៉ាតង់ (ថតចម្លង)
១១.ផែនការអាជីវកម្ម (ផ្អែកលើរយៈពេលនៃគម្រោងទាំងមូល) Business plan
១២.គំរូកិច្ចសន្យាទិញ-លក់ មានត្រាក្រុមហ៊ុន
១៣.ឯកសារសម្រាប់ផ្សាយពាណិជ្ជកម្ម និងតារាងតម្លៃលក់
១៤.វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ។
សម្រាប់អាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុប្រភេទទី២ 
១.លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២.រូបថតទំហំ ៤ x៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក
៣.លក្ខន្ដិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ថតចម្លង)
៤.លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចេញដោយក្រសួងយុត្ដិធម៌ (កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស)
៥.អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជារបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ (ថតចម្លង)
៦.លិខិតបញ្ជាក់ដើមទុនសម្រាប់អភិវឌ្ឍគម្រោងទាំងមូល ឬតាមដំណាក់កាលពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
៧.លិខិតបញ្ជាក់ការបើកគណនីអភិវឌ្ឍលំនៅឋាន នៅធនាគារពាណិជ្ជណាមួយ(មានគំរូ)
៨.លិខិតបញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្ម ២% នៃដើមទុនវិនិយោគសរុប ឬតាម ដំណាក់កាល (មានគំរូ)
៩.ប័ណ្ណធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកណាមួយ
១០.លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន និងគម្រោងប្លង់ស្ថាបត្យកម្មដែលចេញដោយក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត
១១.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រជួលរយៈពេលវែងថតចម្លង ដោយមានធ្វើនីត្យានុកូលកម្មពីសាលារាជធានី- ខេត្ត
១២.ប័ណ្ណប៉ាតង់ (ថតចម្លង)
១៣.ផែនការអាជីវកម្ម (ផ្អែកលើរយៈពេលនៃគម្រោង) Business plan
១៤.គំរូកិច្ចសន្យាទិញ-លក់ មានត្រាក្រុមហ៊ុន
១៥.ឯកសារសម្រាប់ផ្សាយពាណិជ្ជកម្ម និងតារាងតម្លៃលក់
១៦.វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ។

 

 
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ
ទូរស័ព្ទ (៨៥៥ ២៣) ៤២៧ ៩៣៥
ទូរសារ (៨៥៥ ២៣) ៤២៧ ៩០១
គេហទំព័រ www.mef.gov.kh / http://gdfi.mef.gov.kh
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទា
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ