បរិយាយអំពីសេវា | សេវានេះ ត្រូវផ្ដល់ដោយគិតថ្លៃ ចំពោះអាជីវកម្មទទួលប្រាតិភោគដោយ អនុប្បទាន |
មូលដ្ឋានគតិយុត្ត |
– ប្រកាសលេខ ០៣០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន
– ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
|
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ការផ្តល់អាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានជូនបាន លុះត្រាតែ ក្រុមហ៊ុន/សហគ្រាសបានបំពេញលក្ខខណ្ឌគ្រប់ចំណុចដែលក្រសួងតម្រូវ |
កម្រៃសេវាសាធារណៈ |
ប្រភេទអាជីវកម្ម កម្រៃអាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល៖
-ទទួលប្រាតិភោគដោយ
អនុប្បទាន (ខ្នាតមធ្យម) -ទទួលប្រាតិភោគដោយ
អនុប្បទាន (ខ្នាតធំកម្រិត១) -ទទួលប្រាតិភោគដោយ
អនុប្បទាន (ខ្នាតធំកម្រិត២) ១ ០០០ ០០០ រៀល ១ ៥០០ ០០០ រៀល ២ ០០០ ០០០ រៀល ២០០ ០០០ រៀល -សាខាក្រុមហ៊ុនទទួល
ប្រាតិភោគដោយ អនុប្បទាន (ខ្នាតមធ្យម) -សាខាក្រុមហ៊ុនទទួល ប្រាតិភោគដោយអនុប្បទាន (ខ្នាតធំកម្រិត១) ៥០០ ០០០ រៀល ៧៥០ ០០០ រៀល ១០០ ០០០ រៀល -សាខាក្រុមហ៊ុនទទួល
ប្រាតិភោគដោយអនុប្បទាន (ខ្នាតធំកម្រិត១) ១ ០០០ ០០០ រៀល |
សុពលភាពនៃសេវា សាធារណៈ | អាជ្ញាបណ្ណមានសុពលភាព ៣ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ |
៣០ ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទ នៃការទទួលឯកសារដែលក្រុមហ៊ុន/សហគ្រាស បានបំពេញគ្រប់តាមលក្ខខណ្ឌតម្រូវ
|
ឯកសារតម្រូវ |
អាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន៖
១. លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២. រូបថតទំហំ ៤ x៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក
៣. លក្ខន្ដិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មនៅ
ក្រសួងពាណិជ្ជកម្ម (ថតចម្លង) ៤. លិខិតថ្កោលទោស ឬលិខិតបញ្ជាក់កិរិយាមារយាទរបស់អ្នកឈរឈ្មោះ
ចេញដោយក្រសួងយុត្ដិធម៌ ឬអាជ្ញាធរមានសមត្ថកិច្ច ៥. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ (ថតចម្លង)
៦. លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន ឬសៀវភៅស្នាក់នៅរបស់អ្នកឈរឈ្មោះក្នុងព្រះរាជាណាចក្រកម្ពុជា (ថតចម្លង)
៧. លិខិតអនុញ្ញាតទីតាំងអាជីវកម្ម ពីអាជ្ញាធរដែនដី
៨. រូបថតទីតាំងប្រកបអាជីវកម្ម
៩. កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនបត្រផ្សេងៗទៀតដែលទាក់ទងទៅនឹងអាជីវកម្ម ឬបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរកិច្ចស្រដៀងគ្នា ឬធ្លាប់បម្រើការងារផ្នែកនេះរបស់អ្នកឈរឈ្មោះ
១០. ឯកសារបញ្ជាក់ដើមទុន
១១. ប័ណ្ណប៉ាតង់ ក្នុងឆ្នាំស្នើសុំប្រកបអាជីវកម្ម (ថតចម្លង)
១២. ផែនការអាជីវកម្ម រយៈពេល ០៣ ឆ្នាំ
១៣. វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ លិខិតបញ្ជាក់ប្រាក់តម្កល់ និងសេវារដ្ឋបាល
|
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ទូរស័ព្ទ (៨៥៥ ២៣) ៤២៧ ៩៣៥ ទូរសារ (៨៥៥ ២៣) ៤២៧ ៩០១ គេហទំព័រ www.mef.gov.kh / http://gdfi.mef.gov.kh អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣) នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុ- ប្បទាន |
ពេលម៉ោងបំពេញការងារ |
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
|
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |