សេវាសាធារណៈ

សេវាពិគ្រោះយោបល់លើខ្លឹមសារច្បាប់ និងបទប្បញ្ញត្តិទាក់ទងបរធនបាលកិច្ចហិរញ្ញវត្ថុ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះការស្នើសុំផ្តល់អាជ្ញាបណ្ណកាស៊ីណូ
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មកាស៊ីណូ
កម្រៃសេវាសាធារណៈ កម្រៃអាជ្ញាបណ្ណ ៣០ ០០០ ដុល្លារ
កម្រៃសេវារដ្ឋបាល ៤ ៥០០ ដុល្លារ
សុពលភាពនៃសេវា សាធារណៈ ០១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៣០ ថ្ងៃ (ថ្ងៃធ្វើការ)
ឯកសារតម្រូវ
១. លិខិតអនុញ្ញាតពីគណៈរដ្ឋមន្ត្រី (សជណ)
២. លិខិតស្នើសុំអាជ្ញាបណ្ណកាស៊ីណូ
៣. លក្ខន្តិកៈក្រុមហ៊ុន +វិញ្ញាបនបត្រ និងលិខិតចុះបញ្ជីក្រសួងពាណិជ្ជកម្ម
៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអ្នកឈរឈ្មោះ (ថតចម្លង)
៥. រូបថត ៤ គុណ ៦ (៤ សន្លឹក)
៦. កិច្ចសន្យាជួលទីតាំង (ក្នុងករណីជួល)
៧. ឯកសារបញ្ជាក់អំពីកម្មសិទ្ធិទីតាំងអាជីវកម្ម
៨. លិខិតអនុញ្ញាតសាងសង់កាស៊ីណូពីអាជ្ញាធរដែនដី
៩. លិខិតថ្កោលទោសពីប្រទេសសាមី
១០. គំរូហត្ថលេខា អ្នកឈរឈ្មោះ និងត្រាក្រុមហ៊ុន
១១. បង់ប្រាក់តម្កល់ធានាអាជីវកម្មនៅធនាគារជាតិ នៃកម្ពុជា ចំនួន ១០០ ០០០ ដុល្លារ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ