សេវាសាធារណៈ

សេវាពិគ្រោះយោបល់ពាក់ព័ន្ធនឹងកាស៊ីណូ និងឆ្នោត-ឡូតូ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្ដល់ដោយគិតថ្លៃចំពោះសេវាកម្មវាយតម្លៃ និងភា្នក់ងារអចលនវត្ថុ
មូលដ្ឋានគតិយុត្ត
– ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
– ប្រកាសលេខ ១៤២ សហវ-ប្រក -ឧហ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៧ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងសេវាកម្ម
វាយតម្លៃ និងភា្នក់ងារអចលនវត្ថុ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ការផ្តល់វិញ្ញាបនបត្រ និងអាជ្ញាបណ្ណសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ
ជូនបាន លុះត្រាតែក្រុមហ៊ុនបំពេញលក្ខខណ្ឌគ្រប់ចំណុចដែលក្រសួងតម្រូវ
កម្រៃសេវាសាធារណៈ
– ប្រភេទ កម្រៃអាជ្ញាបណ្ណ/
វិញ្ញាបនបត្រ កម្រៃសេវារដ្ឋបាល
អាជ្ញាបណ្ណក្រុមហ៊ុនភ្នាក់ងារ៖
– អចលនវត្ថុ ៥០០ ០០០ រៀល ១០០ ០០០ រៀល
– អាជ្ញាបណ្ណក្រុមហ៊ុន
សេវាកម្មវាយតម្លៃ ៥០០ ០០០ រៀល ១០០ ០០០ រៀល
– អាជ្ញាបណ្ណសាខាក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ៣០០ ០០០ រៀល ៦០ ០០០ រៀល
– អាជ្ញាបណ្ណសាខាក្រុមហ៊ុនសេវាកម្មវាយតម្លៃ ៣០០ ០០០ រៀល ៦០ ០០០ រៀល
– វិញ្ញាបនបត្រវិជ្ជាជីវៈ
វាយតម្លៃ ២០០ ០០០ រៀល ៤០ ០០០ រៀល
– វិញ្ញាបនបត្រវិជ្ជាជីវៈ
សេវាកម្មអចលនវត្ថុ ២០០ ០០០ រៀល ៤០ ០០០ រៀល​
សុពលភាពនៃសេវា សាធារណៈ អាជ្ញាបណ្ណមានសុពលភាព ១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទ នៃការទទួលឯកសារដែលក្រុមហ៊ុន
បានបំពេញគ្រប់តាមលក្ខខណ្ឌតម្រូវ
ឯកសារតម្រូវ
I-សម្រាប់អ្នកកាន់អាជ្ញាបណ្ណ (នីតិបុគ្គល)
១. លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២. រូបថតទំហំ ៤ x៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក
៣. លក្ខន្ដិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ថតចម្លង)
៤. លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចេញដោយក្រសួងយុត្ដិធម៌ (កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស)
៥. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា និងសៀវភៅស្នាក់នៅរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណក្នុងព្រះរាជាណាចក្រកម្ពុជា (ថតចម្លង)
៦. សញ្ញាបត្រ ឬវិញ្ញាបនបត្រ ឬបទពិសោធន៍ការងារទាក់ទងនឹងអាជីវកម្មរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ
៧. លិខិតតែងតាំងអ្នកជំនាញផ្នែកវាយតម្លៃអចលនវត្ថុដែលមានវិញ្ញាបនបត្រ
៨. ប័ណ្ណប៉ាតង់ (ថតចម្លង)
៩. ផែនការអាជីវកម្ម រយៈពេល ០៣ ឆ្នាំ
១០. វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ។
II-សម្រាប់វិញ្ញាបនបត្រវិជ្ជាជីវៈ (រូបវន្ដបុគ្គល)
១. លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២. រូបថតទំហំ ៤ x៦ របស់អ្នកស្នើសុំ ចំនួន ៣ សន្លឹក
៣. លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចេញដោយក្រសួងយុត្ដិធម៌ (កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស)
៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជារបស់អ្នកស្នើសុំ (ថតចម្លង)
៥. សញ្ញាបត្រ ឬវិញ្ញាបនបត្រប្រហាក់ប្រហែលរបស់អ្នកស្នើសុំ (ថតចម្លង)
៦. លិខិតបទពិសោធន៍ការងារក្នុងវិស័យអចលនវត្ថុរបស់អ្នកស្នើសុំ យ៉ាងតិច០៦ ខែ
៧. វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ
ទូរស័ព្ទ (៨៥៥ ២៣) ៤២៧ ៩៣៥
ទូរសារ (៨៥៥ ២៣) ៤២៧ ៩០១
គេហទំព័រ www.mef.gov.kh / http://gdfi.mef.gov.kh
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ