សេវាសាធារណៈ

សេវាផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណឆ្នោត
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំផ្ទេរសិទ្ធិកាន់កាប់វិញ្ញាបនបត្រឆ្នោត
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ អនុញ្ញាតឱ្យផ្ទេរសិទ្ធិកាន់កាប់វិញ្ញាបនបត្រឆ្នោត
កម្រៃសេវាសាធារណៈ កម្រៃវិញ្ញាបនបត្រ ៥ ០០០ ០០០ រៀល
កម្រៃសេវារដ្ឋបាល ៧៥០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៣០ ថ្ងៃ (ថ្ងៃធ្វើការ)
ឯកសារតម្រូវ
១. ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់វិញ្ញាបនបត្រឆ្នោត
២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនប្រធានសាខា
៣. លិខិតតែងតាំងប្រធានសាខា
៤. កិច្ចសន្យាជាមួយក្រុមហ៊ុន
៥. មានលិខិតកិច្ចព្រមព្រៀងផ្ទេរសិទ្ធិកាន់កាប់វិញ្ញាបនបត្រឆ្នោត​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ