សេវាសាធារណៈ

សេវាផ្ដល់អាជ្ញាបណ្ណសន្និធិគយបណ្ដោះអាសន្ន
បរិយាយអំពីសេវាសន្និធិគយបណ្ដោះអាសន្ន (ផែស្ងួត) គឺសំដៅលើសន្និធិទំនិញ ដែលស្ថិត ក្រោមការត្រួតពិនិត្យគយនៅទីកន្លែង ដែលបានទទួលការអនុញ្ញាតដើម្បីរង់ចាំ ការបំពេញបែបបទបញ្ចេញទំនិញពីគយ។ បុគ្គលដែលមានបំណងបំពេញ ធុរកិច្ចជាប្រតិបត្តិករសន្និធិគយបណ្តោះអាសន្ន ត្រូវមានអាជ្ញាបណ្ណអមដោយ កិច្ចសន្យាអាជីវកម្ម ចេញដោយ/រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
និងសាមីក្រុមហ៊ុន និងមានការឯកភាពផងដែរ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ១១៦ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីភណ្ឌាគារគយមានដែនកំណត់
▪ប្រកាសលេខ ១២៦៤ សហវ-ថ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈត្រូវបង្កើតជាក្រុមហ៊ុន ចុះបញ្ជិកាពាណិជ្ជកម្ម និងចុះបញ្ជីអាករលើតម្លៃបន្ថែម VATមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ និងមានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំមានលិខិតថ្កោលទោស និងមានរូបវន្ដបុគ្គលជើងសាគយយ៉ាងតិចមួយរូប អភិបាលក្រុមហ៊ុនត្រូវមានសញ្ជាតិកម្ពុជា ឬជានិវេសនជននៅកម្ពុជា
កម្រៃសេវាសាធារណៈកម្រៃអាជ្ញាបណ្ណប្រចាំឆ្នាំ៖ ២០ លានរៀល
កម្រៃស្នើសុំអាជ្ញាបណ្ណ៖ មិនទាន់កំណត់
សុពលភាពនៃសេវា សាធារណៈ០៣ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ៩០ ថ្ងៃ
ឯកសារតម្រូវពាក្យស្នើតាមទម្រង់កំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយ៖
របាយការណ៍ហិរញ្ញវត្ថុ
លិខិតថ្កោលទោស
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
វិញ្ញាបនបត្រចុះបញ្ជី VAT
ប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ
លក្ខន្តិកៈក្រុមហ៊ុន
ឯកសារសម្គាល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់
ប្លង់កម្មសិទ្ធិ ឬកិច្ចសន្យាជួល
ប្លង់ទីតាំង និងប្លង់សាងសង់ភណ្ឌាគារគយមានដែនកំណត់
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអង្គភាពទទួលបន្ទុកពិនិត្យ៖ ការិយាល័យកិច្ចការច្បាប់ នៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ, អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
អង្គភាពសម្រេច៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ទីកន្លែង៖ ប្រអប់តវ៉ាគយមុខការិយាល័យគ្រប់គ្រងហានិភ័យ និងសវនកម្មគយ
រយៈពេលដាក់ពាក្យបណ្តឹង៖ ៣០ ថ្ងៃ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយការិយាល័យកិច្ចការច្បាប់ នៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ (៨៥៥) ៩២ ៨៥៥ ៩៩៩
(៨៥៥) ១២ ៩១៨ ៩១៨
Email: rathnissay@yahoo.com

ព័ត៌មានពាក់ព័ន្ធ