សេវាសាធារណៈ

សេវាផ្ដល់អាជ្ញាបណ្ណភ្នាក់ងារធានារ៉ាប់រងនីតិបុគ្គល
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះពាក្យសុំអាជ្ញាបណ្ណភ្នាក់ងារធានារ៉ាប់រង
នីតិបុគ្គល
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ – ដើមទុនអប្បបរមា ២០ ០០០ ០០០ (ម្ភៃលាន) រៀល
– ជានីតិបុគ្គល ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
កម្រៃសេវាសាធារណៈ – កម្រៃអាជ្ញាបណ្ណ ៣ ០០០ ០០០ រៀល
– កម្រៃសេវារដ្ឋបាល ២ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ ១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៩០ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ
១.សេចក្ដីអធិប្បាយលើដំណើរប្រតិបត្តិការជាសាកលរបស់ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង (ប្រសិនបើមាន)៖
១.១.ពណ៌នាអំពីប្រវត្តិសង្ខេបនៃសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនមេ និងទីកន្លែងនៃសាជីវកម្ម ការចុះបញ្ជីក្នុងទីផ្សារមូលបត្រណាមួយ
១.២. ផ្តល់រចនាសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនមេ និងចំនួនបុគ្គលិក
១.៣. ផ្តល់ឯកសារបញ្ជាក់ពីប្រភពដើមទុន សម្រាប់ការប្រកបអាជីវកម្ម ឬឯកសារសមមូល
១.៤. អត្តសញ្ញាណនៃភាគទុនិក១.៥. គោលការណ៍អភិបាលកិច្ច
១.៦. គោលការណ៍ណែនាំគណនេយ្យ
១.៧. របាយការណ៍ហិរញ្ញវត្ថុ ៣ ឆ្នាំចុងក្រោយ ដែលធ្វើសវនកម្មរួច។
២. ពណ៌នាអំពីផែនការអាជីវកម្ម៖ សូមផ្តល់ជូនផែនការអាជីវកម្មរយៈពេល៣ (បី) ឆ្នាំ សម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន៖
២.១. របាយការណ៍សមិទ្ធិលទ្ធផលសិក្សា (ប្រសិនបើមាន)
២.២. ផែនការអាជីវកម្មសម្រាប់រយៈពេល ៣ ឆ្នាំ
២.៣. សូមផ្តល់នូវរចនាសម្ព័ន្ធ និងផែនការស្តីពីធនធានមនុស្ស។ សូមបង្ហាញពីចំនួនបុគ្គលិក ដែលក្រុមហ៊ុនត្រូវមាន (បុគ្គលិកបរទេស និងបុគ្គលិកក្នុងស្រុក) និងគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្ស។
៣. វិធីសាស្ដ្រទប់ស្កាត់នឹងការសម្អាតប្រាក់ និងប្រព័ន្ធគ្រប់គ្រងហានិភ័យផ្សេងទៀត (ប្រសិនបើមាន)
៤. ឯកសារគតិយុត្តផ្សេងៗ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា៖
៤.១. លក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងដែលបានចុះបញ្ជីនៅស្ថាប័នមានសមត្ថកិច្ចនៅកម្ពុជា ថតចម្លង
៤.២. បញ្ជាក់ពីទីតាំងអាជីវកម្ម ឬគ្រោងនឹងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
៤.៣. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ថតចម្លង
៤.៤. លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ថតចម្លង
៤.៥. ប័ណ្ណប៉ាតង់ ថតចម្លង។
៥. ឯកសារពីប្រទេសដើម (ប្រសិនបើមាន)៖
៥.១. វិញ្ញាបនបត្របញ្ជាក់ពីការចុះបញ្ជីក្រុមហ៊ុន ដែលចេញដោយអាជ្ញាធរប្រទេសដើម ថតចម្លង
៥.២. អាជ្ញាបណ្ណភ្នាក់ងារធានារ៉ាប់រង ដែលចេញដោយអាជ្ញាធរប្រទេសដើមថតម្លង
៥.៣. លិខិតអនុញ្ញាតឱ្យបង្កើតក្រុមហ៊ុន ឬសាខាភ្នាក់ងារនៅកម្ពុជាពីអាជ្ញាធរប្រទេសដើម ថតចម្លង។
៦. លិខិតបញ្ជាក់អះអាង៖
៦.១. ប្រាក់តម្កល់ធានាអាជីវកម្មអប្បបរមាចំនួន ១០ ០០០ (ដប់ពាន់) ដុល្លារអាមេរិក
៦.២. សោហ៊ុយអាជ្ញាបណ្ណ ៣ ០០០ ០០០ (បីលាន) រៀល
៦.៣. ដើមទុនអប្បបរមា ២០ ០០០ ០០០ (ម្ភៃលាន) រៀល។
៧. អត្តសញ្ញាណរបស់អភិបាល និងនាយកប្រតិបត្តិ៖
៧.១. ប្រវត្តិរូបសង្ខេប
៧.២. សញ្ញាបត្រ និង/ឬវិញ្ញាបនបត្រជំនាញ ថតចម្លង
៧.៣. លិខិតថ្កោលទោស
៧.៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ជនបរទេស) ថតចម្លង
៧.៥. រូបថត ៤ x៦ ចំនួន ០៣ សន្លឹក (សម្រាប់ប្រធានក្រុមប្រឹក្សាភិបាល)
៧.៦. សៀវភៅការងារ (ត្រូវផ្តល់ក្នុងរយៈពេលបីខែ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ)
៧.៧. កិច្ចសន្យាការងារ (ត្រូវផ្តល់ក្នុងរយៈពេលបីខែ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ)។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ