សេវាសាធារណៈ

សេវាផ្ដល់អាជ្ញាបណ្ណជើងសាធានារ៉ាប់រង
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះពាក្យសុំអាជ្ញាបណ្ណជើងសាធានារ៉ាប់រង
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ -ដើមទុនអប្បបរមា ២០០ ០០០ ០០០ (ពីររយលាន) រៀល
-ជានីតិបុគ្គល ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
កម្រៃសេវាសាធារណៈ -កម្រៃអាជ្ញាបណ្ណ ៤ ០០០ ០០០ រៀល
-កម្រៃសេវារដ្ឋបាល ២ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ ១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៩០ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ
១. សេចក្ដីអធិប្បាយលើដំណើរប្រតិបត្តិការជាសាកលរបស់ក្រុមហ៊ុនជើងសាធានារ៉ាប់រង (ប្រសិនបើមាន)៖
១.១. ពណ៌នាអំពីប្រវត្តិសង្ខេបនៃសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនមេ និងទីកន្លែងនៃសាជីវកម្ម ការចុះបញ្ជីក្នុងទីផ្សារមូលបត្រណាមួយ
១.២. ផ្តល់រចនាសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនមេ និងចំនួនបុគ្គលិក១.៣. ផ្តល់ឯកសារបញ្ជាក់ពីប្រភពដើមទុន សម្រាប់ការប្រកប
អាជីវកម្ម ឬឯកសារសមមូល
១.៤. អត្តសញ្ញាណនៃភាគទុនិក
១.៥. គោលការណ៍អភិបាលកិច្ច
១.៦. គោលការណ៍ណែនាំគណនេយ្យ
១.៧. របាយការណ៍ហិរញ្ញវត្ថុ ៣ ឆ្នាំចុងក្រោយ ដែលធ្វើសវនកម្មរួច។
២. ពណ៌នាអំពីផែនការអាជីវកម្ម៖ សូមផ្តល់ជូនផែនការអាជីវកម្មរយៈពេល ៣ (បី) ឆ្នាំ សម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន៖
២.១. របាយការណ៍សមិទ្ធិលទ្ធផលសិក្សា (ប្រសិនបើមាន)
២.២. ផែនការអាជីវកម្មសម្រាប់រយៈពេល ៣ ឆ្នាំ
២.៣. សូមផ្តល់នូវរចនាសម្ព័ន្ធ និងផែនការស្តីពីធនធានមនុស្ស។ សូមបង្ហាញពីចំនួនបុគ្គលិក ដែលក្រុមហ៊ុនត្រូវមាន (បុគ្គលិកបរទេស
និងបុគ្គលិកក្នុងស្រុក) និងគោលនយោបាយបណ្តុះបណ្តាលធនធាន មនុស្ស។
៣. វិធីសាស្ដ្រទប់ស្កាត់នឹងការសម្អាតប្រាក់ និងប្រព័ន្ធគ្រប់គ្រងហានិភ័យផ្សេងទៀត (ប្រសិនបើមាន)
៤. ឯកសារគតិយុត្តផ្សេងៗ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា៖
៤.១. លក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងដែលបានចុះបញ្ជីនៅស្ថាប័នមានសមត្ថ-កិច្ចនៅកម្ពុជា ថតចម្លង
៤.២. បញ្ជាក់ពីទីតាំងអាជីវកម្ម ឬគ្រោងនឹងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
៤.៣. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ថតចម្លង
៤.៤. លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ថតចម្លង៤.៥ ប័ណ្ណប៉ាតង់ ថតចម្លង។
៥. ឯកសារពីប្រទេសដើម (ប្រសិនបើមាន)៖
៥.១. វិញ្ញាបនបត្របញ្ជាក់ពីការចុះបញ្ជីក្រុមហ៊ុន ដែលចេញដោយអាជ្ញាធរប្រទេសដើម ថតចម្លង
៥.២. អាជ្ញាបណ្ណជើងសាធានារ៉ាប់រង ដែលចេញដោយអាជ្ញាធរប្រទេសដើមថតម្លង
៥.៣. លិខិតអនុញ្ញាតឱ្យបង្កើតក្រុមហ៊ុន ឬសាខាជើងសានៅកម្ពុជាពីអាជ្ញាធរប្រទេសដើម ថតចម្លង។
៦. លិខិតបញ្ជាក់អះអាង៖
៦.១. ប្រាក់តម្កល់ធានាអាជីវកម្មអប្បបរមាចំនួន ៥០ ០០០ (ហាសិបពាន់) ដុល្លារអាមេរិក
៦.២. វិញ្ញាបនបត្រធានារ៉ាប់រងភារៈទទួលខុសត្រូវវិជ្ជាជីវៈ ដែលមានតម្លៃសមមូលនឹងទឹកប្រាក់ចំនួន ៥០០ ០០០ (ប្រាំរយពាន់)ដុល្លារ
អាមេរិក ថតចម្លង
៦.៣. សោហ៊ុយអាជ្ញាបណ្ណ ៤ ០០០ ០០០ (បួនលាន) រៀល
៦.៤. ដើមទុនអប្បបរមា ២០០ ០០០ ០០០ (ពីររយលាន) រៀល។
៧. អត្តសញ្ញាណរបស់អភិបាល និងនាយកប្រតិបត្តិ៖
៧.១. ប្រវត្តិរូបសង្ខេប
៧.២. សញ្ញាបត្រ និង/ឬវិញ្ញាបនបត្រជំនាញ ថតចម្លង
៧.៣. លិខិតថ្កោលទោស
៧.៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ជនបរទេស) ថតចម្លង
៧.៥. រូបថត ៤ x៦ ចំនួន ០៣ សន្លឹក (សម្រាប់ប្រធានក្រុមប្រឹក្សាភិបាល)
៧.៦. សៀវភៅការងារ (ត្រូវផ្តល់ក្នុងរយៈពេលបីខែ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ)
៧.៧. កិច្ចសន្យាការងារ (ត្រូវផ្តល់ក្នុងរយៈពេលបីខែ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ)។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ