បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឆ្នោត-ឡូតូ |
មូលដ្ឋានគតិយុត្ត | ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ការផ្តល់អាជ្ញាបណ្ណអាជីវកម្មឆ្នោត-ឡូតូ |
កម្រៃសេវាសាធារណៈ | កម្រៃអាជ្ញាបណ្ណ ៤០ ០០០ ០០០ រៀល កម្រៃសេវារដ្ឋបាល ៤ ០០០ ០០០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ០១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ៣០ ថ្ងៃ (ថ្ងៃធ្វើការ) |
ឯកសារតម្រូវ |
១. លិខិតស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណឆ្នោត-ឡូតូ
២. រូបថត ៤ គុណ ៦ (៤ សន្លឹក)
៣. លិខិតថ្កោលទោសពីប្រទេសសាមី
៤. វិក្កយបត្របង់ថ្លៃបន្តសុពលភាពអាជ្ញាបណ្ណ
|
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ |
ពេលម៉ោងបំពេញការងារ |
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
|
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |