សេវាសាធារណៈ

សេវាផ្ដល់អាជ្ញាបណ្ណក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច (បណ្ដោះអាសន្ន)
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះពាក្យសុំវិញ្ញាបនបត្រសាខាក្នុងស្រុក
របស់ក្រុមហ៊ុនធានារ៉ាប់រង
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ សុពលភាពអាជ្ញាបណ្ណក្រុមហ៊ុនមេមិនទាន់ផុតកំណត់
កម្រៃសេវាសាធារណៈ កម្រៃសេវារដ្ឋបាល ១ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ ១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៤៥ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ
១. លិខិតស្នើសុំបើកសាខា
២. សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
៣. អត្តសញ្ញាណប្រធានសាខា (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនថតចម្លង
សៀវភៅការងារ សម្រាប់ជនបរទេស ប្រវត្តិរូបសង្ខេបសញ្ញាបត្រកិច្ចសន្យាការងារ លិខិតថ្កោលទោស រូបថត ៤ x៦ ចំនួន ២ សន្លឹក)
៤. អាសយដ្ឋានសាខា (ភ្ជាប់ជូនកិច្ចសន្យាជួល ឬប័ណ្ណកម្មសិទ្ធិថតចម្លង)
៥. ផែនការអាជីវកម្មសម្រាប់សាខារយៈពេល ០៣ ឆ្នាំ ដោយបង្ហាញពីវិសាល-
ភាពអាជីវកម្ម ប្រភេទផលិតផល អង្គការលេខនិងធនធានមនុស្ស
៦. របាយការណ៍សិក្សាស្រាវជ្រាវទីផ្សារស្តីពីតម្រូវការធានារ៉ាប់រង នៅក្នុងតំបន់
ស្នើសុំបើកសាខា
៧. បង់ថ្លៃវិញ្ញាបនបត្រសាខា (សម្រាប់ប្រភេទអាជីវកម្មធានារ៉ាប់រងខ្នាតតូច)។
ចំណាំ៖ រយៈពេលនៃវិញ្ញាបនបត្រសាខាផ្តល់ជូន ត្រូវមានសុពលភាពស្របនឹង
ប្រភេទអាជ្ញាបណ្ណក្រុមហ៊ុនធានារ៉ាប់រងដែលបានផ្តល់ជូន។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ