សេវាសាធារណៈ

សេវាផ្ដល់វិញ្ញាបនបត្រឆ្នោត
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ
ឆ្នោត
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ មានអាជ្ញាបណ្ណឆ្នោតជាមុនសិន
កម្រៃសេវាសាធារណៈ កម្រៃអាជ្ញាបណ្ណ ១០ ០០០ ០០០ រៀល
កម្រៃសេវារដ្ឋបាល ១ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ ០១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៣០ ថ្ងៃ (ថ្ងៃធ្វើការ)
ឯកសារតម្រូវ
១. ពាក្យស្នើសុំបន្តសុពលភាពវិញ្ញាបនបត្រ
២. រូបថត ៤ គុណ ៦ (៤ សន្លឹក)
៣. វិក្កយបត្របង់ថ្លៃបន្តសុពលភាពវិញ្ញាបនបត្រ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ