សេវាសាធារណៈ

សេវាផ្ដល់វិញ្ញាបនបត្រចុះបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំប្តូរលិខិតបរធនបាលកិច្ច
ហិរញ្ញវត្ថុ
មូលដ្ឋានគតិយុត្ត
– អនុក្រឹត្យលេខ ៤៧៦ អនក្រ-បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ស្តីពី
បរធនបាលកិច្ចហិរញ្ញវត្ថុ
– ប្រកាសលេខ ១០៤១ សហវ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការ
គ្រប់គ្រង និងត្រួតពិនិត្យបរធនបាលកិច្ចហិរញ្ញវត្ថុ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ការផ្តល់ការអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរកម្មវត្ថុ នៃលិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ
កម្រៃសេវាសាធារណៈ កម្រៃលិខិតអនុញ្ញាត ២ ០០០ ០០០ រៀល
កម្រៃសេវារដ្ឋបាល ៤០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ
០៧ ថ្ងៃ (ថ្ងៃធ្វើការ)​
ឯកសារតម្រូវ
១. លិខិតស្នើសុំជាគោលការណ៍មកឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ស្របតាម
កម្មវត្ថុដែលចង់កែប្រែ (ឧបសម្ព័ន្ធទី២ នៃប្រកាសលេខ ១០៤១) មានដូច
តទៅ៖
– ឈ្មោះ និងអាសយដ្ឋានបរធនបាលកិច្ចហិរញ្ញវត្ថុ
– លិខិតយុត្តិការបញ្ជាក់បរធន
– គោលបំណងនៃបរធនបាលកិច្ចហិរញ្ញវត្ថុ
– ថរវេលានៃបរធនបាលកិច្ចហិរញ្ញវត្ថុ
– ដែនកំណត់នៃការវិនិយោគបរធន
– សិទ្ធិរបស់បរធនបាលទាយក
– កាតព្វកិច្ចបរធនបាលទាយក
– សិទ្ធិរបស់អត្ថគាហកៈ
– សិទ្ធិរបស់បរធនបាល
– កាតព្វកិច្ចទទួលខុសត្រូវរបស់បរធនបាល
– លាភការរបស់បរធនបាល
– ការតែងតាំងបរធនបាលជំនួស
– លក្ខខណ្ឌនៃការបញ្ចប់នៃបរធនបាលកិច្ចហិរញ្ញវត្ថុ
– ការចាត់ចែងបរធននៅពេលបញ្ចប់បរធនបាលកិច្ចហិរញ្ញវត្ថុ
– លក្ខខណ្ឌនៃការកែប្រែលិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ
២. បំពេញឯកសារតម្រូវរបស់ការិយាល័យមីក្រូហិរញ្ញវត្ថុ និងបរធនបាលកិច្ច
ហិរញ្ញវត្ថុ នៃនាយកដ្ឋានទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ