សេវាសាធារណៈ

សេវាផ្ដល់បទឧទ្ទេសនាមស្ដីពីវិស័យធានារ៉ាប់រង ក្នុងអង្គសិក្ខាសាលា ឬពិធីផ្សេងៗ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំផ្តល់វិញ្ញាបនបត្រចុះបញ្ជីបរធន-
បាលកិច្ចហិរញ្ញវត្ថុ
មូលដ្ឋានគតិយុត្ត
– អនុក្រឹត្យលេខ ៤៧៦ អនក្រ-បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ស្តីពី
បរធនបាលកិច្ចហិរញ្ញវត្ថុ
– ប្រកាសលេខ ១០៤១ សហវ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការ
គ្រប់គ្រង និងត្រួតពិនិត្យបរធនបាលកិច្ចហិរញ្ញវត្ថុ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ការផ្តល់វិញ្ញាបនបត្រចុះបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ
កម្រៃសេវាសាធារណៈ កម្រៃវិញ្ញាបនបត្រ ២ ០០០ ០០០ រៀល
កម្រៃសេវារដ្ឋបាល ៥ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ វិញ្ញាបនបត្រ ១ឆ្នាំម្តង
សេវារដ្ឋបាល ៥ឆ្នាំម្តង
រយៈពេលនៃការផ្តល់សេវា សាធារណៈ
៣០ ថ្ងៃ (ថ្ងៃធ្វើការ)​
ឯកសារតម្រូវ
១. ពាក្យស្នើសុំចុះបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ
២. ប្រវត្តិរូបសង្ខេបរបស់បរធនបាលទាំងអស់
៣. លិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ
៤. សមតុល្យមូលនិធិបរធន ឬអនុបំណុល
៥. របាយការណ៍សវនកម្ម ០៣ (បី) ឆ្នាំចុងក្រោយ
៦. លិខិតបញ្ជាក់អាសយដ្ឋានបរធនបាលកិច្ចហិរញ្ញវត្ថុ ដោយអាជ្ញាធរមូលដ្ឋាន
៧. រូបថត ៤ x៦ របស់បរធនបាល ចំនួន ៤ សន្លឹក
៨. អត្តសញ្ញាណប័ណ្ណថតចម្លង/លិខិតឆ្លងដែន
៩. ថតចម្លងសៀវភៅស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់បរធនបាល
១០. លិខិតថ្កោលទោសរបស់បរធនបាលចេញដោយក្រសួងយុត្តិធម៌
១១. សេចក្តីប្រកាសថាមិនមែនជាមន្រ្តីរាជការ
១២. កិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវ លើមុខងារជាបរធនបាល
១៣. ថតចម្លងវិញ្ញាបនបត្រ ឬសញ្ញាបត្ររបស់បរធនបាលដោយមានបញ្ជាក់ពី
អាជ្ញាធរ
១៤. បង់ថ្លៃចុះបញ្ជីដូចមានចែងក្នុងប្រកាសលេខ ១០៤១ សហវ.ប្រក
១៥. ក្រមសីលធ៌មវិជ្ជាជីវៈរបស់បរធនបាល
១៦. លិខិតយុត្តិការបញ្ជាក់បរធន
១៧. លក្ខន្តិកៈគ្រឹះស្ថាន/អង្គការ/ស្ថាប័ន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្រសួងមហាផ្ទៃ ឬក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ
១៨. លិខិតចម្លងនៃអាជ្ញាបណ្ណរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ