សេវាសាធារណៈ

សេវាផ្ដល់ការអនុម័តលើសំណើសុំតែងតាំងសវនករឯករាជ្យ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះពាក្យសុំផ្តល់លិខិតបញ្ជាក់ប្រាក់តម្កល់
ធានាអាជីវកម្មរបស់គ្រឹះស្ថានធានារ៉ាប់រង
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ទទួលបានអាជ្ញាបណ្ណរួចរាល់
បានដាក់ប្រាក់តម្កល់រួចរាល់
កម្រៃសេវាសាធារណៈ កម្រៃសេវារដ្ឋបាល ១០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ ២០ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ លិខិតស្នើសុំបញ្ជាក់ពីក្រុមហ៊ុនសវនករឯករាជ្យ ដែលទទួលស្គាល់ដោយក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ