សេវាសាធារណៈ

សេវាផ្ដល់ការអនុម័តលើផលិតផលធានារ៉ាប់រងថ្មីមួយ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះសំណើសុំការអនុម័តលើការកែប្រែ
ផលិតផលធានារ៉ាប់រងមួយដែលមានស្រាប់
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ
– ត្រូវមានអាជ្ញាបណ្ណក្រុមហ៊ុនធានារ៉ាប់រង
– អាជ្ញាបណ្ណរបស់ក្រុមហ៊ុនត្រូវជាអាជ្ញាបណ្ណដែលនៅមានសុពលភាព​
កម្រៃសេវាសាធារណៈ កម្រៃសេវារដ្ឋបាល ៥០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ ២០ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ
១. លិខិតសុំធ្វើការកែប្រែផលិតផល
២. ឯកសារពាក់ព័ន្ធនឹងផលិតផលដែលក្រុមហ៊ុនចង់ធ្វើការកែប្រែ (ចាស់ និង
ថ្មី) ដែលមានដូចជា៖
២.១. សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
២.២. ឯកសារពាក់ព័ន្ធនឹងផលិតផល (ត្រូវរៀបចំជាភាសាខ្មែរ) មានដូចខាង
ក្រោម៖

សេចក្តីសង្ខេបស្តីពីផលិតផល៖ បង្ហាញពីលក្ខណៈ នៃការធានារ៉ាប់រង
និងកញ្ចប់ផលប្រយោជន៍ ដោយភ្ជាប់ជាមួយនូវឧបសម្ព័ន្ធមួយចំនួន
ដូចជា ការគណនាបុព្វលាភ និងតារាង សន្មតអត្រាមរណភាពជាដើម
គំរូកិច្ចសន្យាធានារ៉ាប់រង៖ បង្ហាញនូវព័ត៌មាន ដូចជា ឈ្មោះ អាសយ-
ដ្ឋាន លេខប័ណ្ណ ភ្នាក់ងារ ណែនាំ កាលបរិច្ឆេទ និងភ្ជាប់នូវឯកសារមួយ
ចំនួនទៀត ដូចជា លិខិតទទួលប័ណ្ណសន្យារ៉ាប់រង លក្ខខណ្ឌនៃកិច្ចសន្យា
ធានា រ៉ាប់រង និងកំណត់សម្គាល់
គំរូខិត្តប័ណ្ណផ្សាយពាណិជ្ជកម្ម
សេចក្តីសង្ខេបនៃការស្នើសុំការធានារ៉ាប់រងរបស់អតិថជន ឬទម្រង់
បែបបទនៃការស្នើសុំធានារ៉ាប់រង ទម្រង់បែបបទអះអាងលើបញ្ហា
ផ្សេងៗ និងឯកសារផ្សេងៗទៀត ដែលទាក់ទងនឹងការស្នើសុំ ការធានា
រ៉ាប់រង មានដូចជា៖ កម្រងសំណួរពាក់ព័ន្ធនឹងហិរញ្ញវត្ថុ មុខរបរ
អាសយដ្ឋាន ឬសុខភាពជាដើម។
៣. តារាងប្រៀបធៀបភាពខុសគ្នានៃផលិតផលមុន និងក្រោយធ្វើការកែប្រែ។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ