សេវាសាធារណៈ

សេវាផ្ដល់ការអនុម័តលើការកែប្រែផលិតផលធានារ៉ាប់រងមួយដែលមានស្រាប់
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះពាក្យសុំការអនុញ្ញាតបន្ថយដើមទុន ឬ​ ​​​​​​​​​​​​​​​​​​​​​​​បង្កើនដើមទុន
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ក្រុមហ៊ុនធានារ៉ាប់រងដែលមានអាជ្ញាបណ្ណស្របច្បាប់
កម្រៃសេវាសាធារណៈ កម្រៃសេវារដ្ឋបាល ១ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ ២០ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ
– លិខិតស្នើសុំ
– សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
– សេចក្តីព្រាងលក្ខន្តិកៈ
– របាយការណ៍ពីធនាគារ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ