សេវាសាធារណៈ

សេវាផ្ដល់ការអនុញ្ញាតសម្រាប់ការផ្លាស់ប្ដូរទីតាំង ឬភាគទុនិក ឬសមាជិកក្រុមប្រឹក្សាភិបាល ឬអគ្គនាយក ឬនាយកប្រតិបត្តិ របស់គ្រឹះស្ថានធានារ៉ាប់រង
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃចំពោះសំណើសុំការអនុម័តលើផលិតផល
ធានារ៉ាប់រងថ្មីមួយ
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ
– ត្រូវមានអាជ្ញាបណ្ណក្រុមហ៊ុនធានារ៉ាប់រង
– អាជ្ញាបណ្ណរបស់ក្រុមហ៊ុនត្រូវជាអាជ្ញាបណ្ណដែលនៅមានសុពលភាព​
កម្រៃសេវាសាធារណៈ កម្រៃសេវារដ្ឋបាល ១ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ ២០ ថ្ងៃ (ថ្ងៃធើ្វការ)
ឯកសារតម្រូវ
១. លិខិតស្នើសុំលក់ផលិតផលថ្មី
២. ផែនការអាជីវកម្មពាក់ព័ន្ធនឹងការលក់ផលិតផលថ្មីរយៈពេល ០៣ ឆ្នាំ
៣. សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
៤. ឯកសារពាក់ព័ន្ធនឹងផលិតផលថ្មី (ត្រូវរៀបចំជាភាសាខ្មែរ មានដូចខាងក្រោម៖
សេចក្តីសង្ខេបស្តីពីផលិតផល៖ បង្ហាញពីលក្ខណៈនៃការធានារ៉ាប់រង និង
កញ្ចប់ផលប្រយោជន៍ដោយភ្ជាប់ជាមួយនូវឧបសម្ព័ន្ធមួយចំនួន ដូចជា ការ
គណនាបុព្វលាភនិងតារាងសន្មតអត្រាមរណភាពជាដើម
គំរូកិច្ចសន្យាធានារ៉ាប់រង៖ បង្ហាញនូវព័ត៌មាន ដូចជា ឈ្មោះ អាសយដ្ឋាន
លេខប័ណ្ណ ភ្នាក់ងារណែនាំ កាលបរិច្ឆេទ និងភ្ជាប់នូវឯកសារមួយចំនួន
ទៀត ដូចជា លិខិតទទួលប័ណ្ណសន្យារ៉ាប់រង លក្ខខណ្ឌនៃកិច្ចសន្យាធានា
រ៉ាប់រង និងកំណត់សម្គាល់
គំរូខិត្តប័ណ្ណផ្សាយពាណិជ្ជកម្ម
សេចក្តីសង្ខេបនៃការស្នើសុំការធានារ៉ាប់រងរបស់អតិថជន ឬទម្រង់បែបបទ
នៃការស្នើសុំធានារ៉ាប់រង ទម្រង់បែបបទអះអាងលើបញ្ហាផ្សេងៗ និងឯកសារ
ផ្សេងៗទៀត ដែលទាក់ទងនឹងការស្នើសុំការធានារ៉ាប់រងមាន ដូចជា៖ កម្រង
សំណួរពាក់ព័ន្ធនឹងហិរញ្ញវត្ថុ មុខរបរ អាសយដ្ឋាន ឬសុខភាពជាដើម។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ កម្ពុជា
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានធានារ៉ាប់រង និងសោធន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ