បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំផ្តល់អាជ្ញាបណ្ណឆ្នោត-ឡូតូ |
មូលដ្ឋានគតិយុត្ត | ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ |
– ការផ្តល់អាជ្ញាបណ្ណឆ្នោត
– ឡូតូ
– លិខិតបញ្ជាក់ដើមទុននៅធនាគារពាណិជ្ជ ២ ៥០០ ០០០ ដុល្លារ
– លិខិតតម្កល់ប្រាក់នៅធនាគារជាតិ ៥០០ ០០០ ដុល្លារ
|
កម្រៃសេវាសាធារណៈ | កម្រៃអាជ្ញាបណ្ណ ៤០ ០០០ ០០០ រៀល កម្រៃសេវារដ្ឋបាល ៦ ០០០ ០០០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ០១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ៣០ ថ្ងៃ (ថ្ងៃធ្វើការ) |
ឯកសារតម្រូវ |
១. ពាក្យស្នើសុំអាជ្ញាបណ្ណឆ្នោត-ឡូតូ
២. លក្ខន្តិកៈក្រុមហ៊ុន +វិញ្ញាបនបត្រ និងលិខិតចុះបញ្ជីក្រសួងពាណិជ្ជកម្ម
៣. លិខិតអនុញ្ញាតដែលចេញដោយទីស្តីគណៈរដ្ឋមន្ត្រី
៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអ្នកឈរឈ្មោះ
៥. លិខិតថ្កោលទោសពីប្រទេសសាមី
៧. វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណឆ្នោត-ឡូតូ
៨. រូបថត ៤ គុណ ៦ (៤ សន្លឹក)
៩. លក្ខណៈបច្ចេកទេសឆ្នោតដែលស្នើសុំ
១០. ផែនការអាជីវកម្ម រយៈពេល ៣ ឆ្នាំ
១១. រចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមហ៊ុន
១២. ដើមទុន ២ ៥០០ ០០០ ដុល្លារ
១៣. ប្រាក់តម្កល់នៅធនាគាជាតិ ៥០០ ០០០ ដុល្លារ
|
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ |
ពេលម៉ោងបំពេញការងារ |
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
|
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |