សេវាសាធារណៈ

សេវាផ្ដល់ការអនុញ្ញាតដំណើរការប្រភេទឆ្នោត
បរិយាយអំពីសេវា សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណ
ឆ្នោត
មូលដ្ឋានគតិយុត្ត ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន
ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ អនុញ្ញាតឱ្យផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណឆ្នោត
កម្រៃសេវាសាធារណៈ កម្រៃលិខិតផ្ទេរសិទ្ធិ ១៥០ ០០០ ០០០ រៀល
កម្រៃសេវារដ្ឋបាល ៣០ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ អចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៣០ ថ្ងៃ (ថ្ងៃធ្វើការ)
ឯកសារតម្រូវ
១. លិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណឆ្នោត
២. លិខិតអនុញ្ញាតពីគណៈរដ្ឋមន្ត្រី (សជណ)
៣. លក្ខន្តិកៈក្រុមហ៊ុន +វិញ្ញាបនបត្រ និងលិខិតចុះបញ្ជីក្រសួងពាណិជ្ជកម្ម
៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអ្នកឈរឈ្មោះ
៥. មានលិខិតកិច្ចព្រមព្រៀងផ្ទេរសិទ្ធិពីភាគហ៊ុនទាំងអស់​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ