បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការស្នើសុំផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណ កាស៊ីណូ |
មូលដ្ឋានគតិយុត្ត | ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | អនុញ្ញាតឱ្យផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណកាស៊ីណូ |
កម្រៃសេវាសាធារណៈ | កម្រៃលិខិតផ្ទេរសិទ្ធិ ២៥ ០០០ ដុល្លារ កម្រៃសេវារដ្ឋបាល ៥ ០០០ ដុល្លារ |
សុពលភាពនៃសេវា សាធារណៈ | អចិន្ត្រៃយ៍ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ៣០ ថ្ងៃ (ថ្ងៃធ្វើការ) |
ឯកសារតម្រូវ |
១. លិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់អាជ្ញាបណ្ណកាស៊ីណូ
២. លិខិតអនុញ្ញាតពីគណៈរដ្ឋមន្ត្រី (សជណ)
៣. លក្ខន្តិកៈក្រុមហ៊ុន + វិញ្ញាបនបត្រ និងលិខិតចុះបញ្ជីក្រសួងពាណិជ្ជកម្ម
៤. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអ្នកឈរឈ្មោះ
|
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ |
ពេលម៉ោងបំពេញការងារ |
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
|
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |