សេវាសាធារណៈ

សេវាធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស
បរិយាយអំពីសេវាសេវា​នេះ ត្រូវ​ផ្តល់​ដោយ​គិតថ្លៃ លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ចំពោះ​សហគ្រាស​ទាំងឡាយ​ណា​ដែល​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន ក្រោយពេល​បាន​ចុះបញ្ជី​ពន្ធដារ​រួចរាល់​
មូលដ្ឋានគតិយុត្ត• ប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ របស់​អគ្គ​នា​យក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
• ​ប្រកាស​លេខ ៤៩៦ សហវ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការចុះបញ្ជី​ពន្ធដារ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈI. អ្នកជាប់ពន្ធ​មធ្យម និង​អ្នកជាប់ពន្ធ​ធំ
ក. ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា និង​គណបក្ស​នយោបាយ
​ប្រធាន ឬអ្នកតំណាង​របស់​ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា និង​គណបក្ស​នយោបាយ ត្រូវ​បាន​តម្រូវ​ឱ្យ​បំពេញ​ព័ត៌មាន​ក្នុង​ទម្រង់​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ច្បាប់ដើម ឬច្បាប់​ថតចម្លង​នៃ​ឯកសារ​ទាំងឡាយ ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច
ខ. សហគ្រាស​ឯកបុគ្គល និង​សហគ្រាស​នីតិបុគ្គល​
ប្រធាន​ក្រុមប្រឹក្សា​ភិបាល ឬម្ចាស់​សហគ្រាស ត្រូវ​បាន​តម្រូវ​ឱ្យមក​ថតរូប ស្គែន​ម្រាមដៃ​ដោយ​ផ្ទាល់​នៅ​រដ្ឋបាល​សារពើពន្ធ។ ករណី​ប្រធាន​ក្រុមប្រឹក្សា​ភិបាល ឬម្ចាស់​សហគ្រាស​ដែល​មានសញ្ជាតិបរទេស ហើយ​ស្នាក់នៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិន​អាច​អញ្ជើញ​មក​ថតរូប ស្គែន​ម្រាមដៃ ត្រូវ​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ឱ្យ​អ្នកតំណាង​ណាមួយ​នៅក្នុង​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន ដែល​បាន​ទទួលស្គាល់​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ មក​ថតរូប​និង​ស្គែន​ម្រាមដៃ​ជំនួស​បាន និង​ត្រូវ​សហការ​ផ្តល់​នូវ​ឯកសារ​ពាក់ព័ន្ធ ដែល​មាន​ចែង​ក្នុង​ប្រការ​ខាងលើ​នេះ ដើម្បី​ទទួល​បាន​នូវ​ប័ណ្ណ​ពន្ធប៉ាតង់ ឬ/និង​វិញ្ញា​បន​-បត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ឬ/និង​ប័ណ្ណ​សម្គាល់ការ​ចុះបញ្ជី​ពន្ធដារ។ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល ឬម្ចាស់​សហគ្រាស​មានសញ្ជាតិបរទេស តែ​ស្នាក់នៅ​ជាអចិន្ត្រៃយ៍ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬប្រធាន​ក្រុមប្រឹក្សា​ភិបាល​ឬម្ចាស់​សហគ្រាស​មាន​សញ្ជាតិ​ខ្មែរ ត្រូវ​បាន​តម្រូវ​ឱ្យមក​ថតរូប និង​ស្គែន​ម្រាម​ដៃ និង​ត្រូវ​សហការ​ផ្តល់​នូវ​ឯកសារ​ពាក់ព័ន្ធ ដែល​មាន​ចែង​ក្នុង​ប្រកាស​នេះ ដើម្បី​ទទួល​បាន​នូវ​ប័ណ្ណ​ពន្ធប៉ាតង់ ឬ/និង​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម ឬ/និង​ប័ណ្ណ​សម្គាល់ការ​ចុះបញ្ជី​ពន្ធដារ។ក្នុងករណី​ចាំបាច់ អ្នកជាប់ពន្ធ​អាច​ស្នើសុំ​ឱ្យ​រដ្ឋបាល​សារពើពន្ធ​ផ្តល់​សេវា​ទៅ​ថតរូប និង​ស្គែន​ម្រាមដៃ​ដល់ទី​តាំង​សហគ្រាស ឬទីកន្លែង​សមស្រប​ណាមួយ។ប្រធាន​ក្រុមប្រឹក្សា​ភិបាល អភិបាល កម្មសិទ្ធិករ ឬម្ចាស់ភាគហ៊ុន បណ្ណាធិការ ឬអ្នកតំណាង ត្រូវ​បាន​តម្រូវ​ឱ្យ​បំពេញ​ព័ត៌មាន​ក្នុង​ទម្រង់​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ច្បាប់ដើម ឬច្បាប់​ថតចម្លង​នៃ​ឯកសារ​ទាំងឡាយ​ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​ស្ថាប័ន​មានសមត្ថកិច្ច
គ. សមាគម និង​អង្គការ​នានា
​ប្រធាន​សមាគម ប្រធាន​អង្គការ​នានា​ដែល​ធ្វើអាជីវកម្ម ឬអ្នកតំណាង​ណា​មួយ​ដែល​បាន​ទទួលស្គាល់​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បាន​តម្រូវ​ឱ្យ​មក​ថតរូប និង​ស្គែន​ម្រាមដៃ​ដោយ​ផ្ទាល់​នៅ​រដ្ឋបាល​សារពើពន្ធ និង​តម្រូវ​ឱ្យ​បំពេញ​ព័ត៌មាន​ក្នុង​ទម្រង់​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ច្បាប់ដើម ឬច្បាប់​ថតចម្លង នៃ​ឯកសារ​ទាំងឡាយ​ដែល​មានការ​បញ្ជាក់​ទទួលស្គាល់​ពី​ស្ថាប័ន​មានសមត្ថកិច្ច។
II​- អ្នកជាប់ពន្ធ​ដទៃទៀត
​អ្នកជាប់ពន្ធ​តូច ឬបុគ្គល​ទាំងឡាយ​ណា​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬមានកម្រិត​ផលរបរ​ប្រចាំឆ្នាំ​ក្រោម ២៥០ លាន​រៀល ឬមានផល​របរ​ក្នុងរយៈពេល ០៣ ខែ​ណាមួយ​ដែល​បញ្ចប់​ក្នុង​ឆ្នាំ​ប្រតិទិន​ចរន្ត​ក្រោម ៦០ លាន​រៀល ត្រូវ​បាន​តម្រូវ​ឱ្យ​បំពេញ​ព័ត៌មាន​ក្នុង​ទម្រង់ ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ និង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ច្បាប់ដើម ឬច្បាប់​ថតចម្លង នៃ​ឯកសារ​ទាំងឡាយ​ដែល​មាន​បញ្ជាក់​ទទួលស្គាល់​ពី​ស្ថាប័ន​មានសមត្ថកិច្ច។
កម្រៃសេវាសាធារណៈ• ០ រៀល សម្រាប់​ស្ថាប័នរដ្ឋ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ បេសកកម្មទូត កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា និង​គណបក្ស​នយោបាយ
​• ១០ ០០០ រៀល សម្រាប់​អ្នកជាប់ពន្ធ​តូច ឬបុគ្គល​ទាំងឡាយ​ណា​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬមានកម្រិត​ផលរបរ​ប្រចាំឆ្នាំ​ក្រោម ២៥០ លាន​រៀល ឬមានផល​របរ​ក្នុងរយៈពេល ០៣ ខែ ណាមួយ​ដែល​បញ្ចប់​ក្នុង​ឆ្នាំ​ប្រតិទិន​ចរន្ត​ក្រោម ៦០ លាន​រៀល
• ​២០០ ០០០ រៀល សម្រាប់​អ្នកជាប់ពន្ធ​មធ្យម អ្នកជាប់ពន្ធ​ធំ សមាគម និង​អង្គការ​នានា។កម្រៃ​សេវា​ដូច​មាន​ចែង​ក្នុង​កថាខណ្ឌ ២ នៃ​ប្រការ៩ នៃ​ប្រកាស​នេះ ត្រូវ​អនុវត្ត​ផង​ដែរ​ចំពោះ​អ្នកជាប់ពន្ធ ដែល​មានការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នៅ​លើ​ប័ណ្ណ​ពន្ធប៉ាតង់ ឬវិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ ឬវិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ឬលិខិតបញ្ជាក់​ការចុះបញ្ជី​ពន្ធដារ ឬស្នើសុំ​បោះពុម្ព​ឡើងវិញ​នូវ ប័ណ្ណ​ពន្ធប៉ាតង់ ឬវិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ ឬវិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ឬលិខិតបញ្ជាក់​ការចុះបញ្ជី​ពន្ធដារ។ ដោយឡែក ការ​ស្នើសុំ​បោះពុម្ព​ប័ណ្ណ​សម្គាល់ការ​ចុះបញ្ជី​ពន្ធដារ​ឡើងវិញ អ្នកជាប់ពន្ធ​ត្រូវ​បាន​តម្រូវ​ឱ្យ​បង់​កម្រៃ​សេវា​ចំនួន ៥ ០០០ រៀល។
សុពលភាពនៃសេវា សាធារណៈគ្មាន​កាលកំណត់​រហូតដល់​បិទ​សហគ្រាស (លើកលែងតែ​ប័ណ្ណ​ពន្ធប៉ាតង់ មាន​រយៈពេល ១ ឆ្នាំ​)
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-៧ថ្ងៃ នៃ​ថ្ងៃធ្វើការ (ចុះបញ្ជី​តាមរយៈ​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក “E-registration​”)៧-១០ថ្ងៃ នៃ​ថ្ងៃធ្វើការ (នៅ​រដ្ឋបាល​សារពើពន្ធ​)។
ឯកសារតម្រូវI- អ្នកជាប់ពន្ធ​មធ្យម និង​អ្នកជាប់ពន្ធ​ធំ 
ក. ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា និង​គណបក្ស​នយោបាយ
១. ឯកសារ​ចុះបញ្ជី​ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ​លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់​ការចុះបញ្ជី ចេញ​ដោយ​រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឬ/និង​លក្ខន្តិកៈ ឬអនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង ស្ថាប័ន មាន​សមត្ថកិច្ច (បើ​មាន​)
២. ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ប្រធាន ឬអ្នកតំណាង​អត្តសញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន ដែល​មាន​សុពលភាព​រូបថត​បច្ចុប្បន្ន​មិន​លើស​ពី​រយៈពេល ០៣ ខែ ដែល​មាន​ទំហំ ៣៥x៤៥​មី​លី​ម៉ែត្រ និង​មានផ្ទៃ​ខាងក្រោយ​ពណ៌ស ចំនួន ០២ សន្លឹក ដោយមាន​ការ​បញ្ជាក់​ឈ្មោះ និង​ចុះហត្ថលេខា​ម្ចាស់​រូបថត នៅ​ខាង​ខ្នង។
៣. ឯកសារ​បញ្ជាក់​ទីតាំង​ប័ណ្ណ​កម្មសិទ្ធិ​ទីតាំង ឬកិច្ច​សន្យា​ជួល​ទីតាំង​ការិយាល័យ​លិខិតបញ្ជាក់​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ ឬព័ត៌មាន​អចលនទ្រព្យ (បើ​មាន​)។
ខ. សហគ្រាស​ឯកបុគ្គល និង​សហគ្រាស​នីតិបុគ្គល
​១. ឯកសារ​ចុះបញ្ជី​ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ​លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់​ការចុះបញ្ជី ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ ឬ/និង​លិខិត​ទទួល​ចុះបញ្ជី​នូវ​ការបង្កើត​សាខា ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ (សម្រាប់​ការចុះបញ្ជី​សាខា​) និង​/ឬលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់​ការចុះបញ្ជី ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ ឬ/និង​ព័ត៌មាន​គណនី​ធនាគារ​របស់​សហគ្រាស ដូចជា លិខិតបញ្ជាក់​គណនី​ធនាគារ របាយការណ៍​ធនាគារ ឬសៀវភៅ​គណនី ដែល​ចេញ​ដោយ​ធនាគារ។
២. ឯកសារ​បញ្ជាក់​អត្តសញ្ញាណ របស់​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​អភិបាល កម្មសិទ្ធិករ ឬម្ចាស់ភាគហ៊ុន បណ្ណាធិការ អ្នកតំណាង និង​អ្នកគ្រប់គ្រង​សាខា​អត្តសញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន ដែល​មាន​សុពលភាព​រូបថត​បច្ចុប្បន្ន​មិន​លើស​ពី​រយៈពេល ៣ ខែ ដែល​មាន​ទំហំ ៣៥x៤៥ មី​លី​ម៉ែត្រ និង​មានផ្ទៃ​ខាងក្រោយ​ពណ៌ស ចំនួន ០២ សន្លឹក ដោយមាន​ការ​បញ្ជាក់​ឈ្មោះ​ម្ចាស់​រូបថត និង​ចុះហត្ថលេខា​ទទួលខុសត្រូវ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល។
៣. ឯកសារ​បញ្ជាក់​ទីតាំង​ទីចាត់ការ​សហគ្រាស អាជីវកម្ម​គោលដើម សាខា​សហគ្រាស និង​ឃ្លាំង​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ទីតាំង ឬកិច្ច​សន្យា​ជួល​ទីតាំង​ប្រកប​អាជីវកម្ម​លិខិតបញ្ជាក់​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ ឬព័ត៌មាន​អចលនទ្រព្យ។
៤. ឯក​សារ​ផ្សេង​ៗវិញ្ញាបនបត្រ​ចុះបញ្ជី របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ឬគណៈ​កម្មា​ធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬអនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី​-ខេត្ត (សម្រាប់​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ “QIP​”)អាជ្ញា​បណ្ណ​ដែល​ចេញ​ដោយ​ក្រសួង ស្ថាប័ន​មានសមត្ថកិច្ច (បើ​មាន​)។
គ. សមាគម និង​អង្គការ​នានា
​១. ឯកសារ​ចុះបញ្ជី​ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ​លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់​ការចុះបញ្ជី​ចេញ​ដោយ​រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឬ/និង​លក្ខន្តិកៈ ឬអនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ឬ/និង​ព័ត៌មាន​គណនី​ធនាគារ ដូចជា លិខិតបញ្ជាក់​គណនី​ធនាគារ របាយការណ៍​ធនាគារ ឬសៀវភៅ​គណនី ដែល​ចេញ​ដោយ​ធនាគារ (សម្រាប់​តែ​សមាគម ឬអង្គការ​នានា​ដែល​ធ្វើអាជីវកម្ម​)។
២. ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ប្រធាន ឬអ្នកតំណាង​អត្តសញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន ដែល​មាន​សុពលភាព​រូបថត​បច្ចុប្បន្ន​មិន​លើស​ពី​រយៈពេល ០៣ ខែ ដែល​មាន​ទំហំ ៣៥x៤៥ មី​លី​ម៉ែត្រ និង​មានផ្ទៃ​ខាងក្រោយ​ពណ៌ស ចំនួន ០២ សន្លឹក ដោយមាន​ការ​បញ្ជាក់​ឈ្មោះ​ម្ចាស់​រូបថត និង​ចុះហត្ថលេខា​ទទួលខុសត្រូវ​ដោយ​ប្រធាន ឬអ្នកតំណាង សមាគម ឬអង្គការ​នានា។
៣. ឯកសារ​បញ្ជាក់​ទីតាំង​ប័ណ្ណ​កម្ម​សិ​ទិ្ធ​កាន់កាប់​ទីតាំង ឬកិច្ច​សន្យា​ជួល​ទីតាំង​ការិយាល័យ​លិខិតបញ្ជាក់​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ ឬព័ត៌មាន​អចលនទ្រព្យ (បើ​មាន​)។
II​- អ្នកជាប់ពន្ធ​ដទៃទៀត
១. ឯកសារ​ចុះបញ្ជី​ចេញ​ដោយ​ក្រសួង ឬស្ថាប័ន​ពាក់ព័ន្ធ​លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់​ការចុះបញ្ជី​ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ (បើ​មាន​)។
២. ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​កម្មសិទ្ធិករ​អត្តសញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន ដែល​មាន​សុពលភាព​រូបថត​បច្ចុប្បន្ន​មិន​លើស​ពី​រយៈពេល ០៣ ខែ ដែល​មាន​ទំហំ ៣៥ x៤៥ មី​លី​ម៉ែត្រ និង​មានផ្ទៃ​ខាងក្រោយ​ពណ៌ស ចំនួន ០២ សន្លឹក ដោយមាន​ការ​បញ្ជាក់​ឈ្មោះ និង​ចុះហត្ថលេខា ទទួលខុសត្រូវ​ដោយ​ម្ចាស់​រូបថត។
៣. ឯកសារ​បញ្ជាក់​ទីតាំង​អាជីវកម្ម​ដ្ឋាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ទីតាំង ឬកិច្ច​សន្យា​ជួល​ទីតាំង​ប្រកប​អាជីវកម្ម​លិខិតបញ្ជាក់​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ ឬព័ត៌មាន​អចលនទ្រព្យ (បើ​មាន​)។
III​- ឯកសារ​ស្នើសុំ​បោះពុម្ព​ឡើងវិញ​
លិខិត​ជម្រាប​ជូន​មករ​ដ្ឋ​បាល​សារពើពន្ធ​ដែល​ស្ថិតនៅ​ពាក្យបណ្ដឹង​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​មានសមត្ថកិច្ច។
IV​- ការប្រើ​ប្រាស់​អាសយដ្ឋាន​ក្នុង​ការចុះបញ្ជី​ពន្ធដារ និង​តម្រូវការ​ឯកសារ​ភ្ជាប់​បន្ថែម​
សម្រាប់​គោលដៅ​នៃ​ការចុះបញ្ជី​ពន្ធដារ អាសយដ្ឋាន​នៃ​ទីតាំង​របស់​ស្ថាប័ន​ឬទីចាត់ការ​សហគ្រាស ឬសាខា​សហគ្រាស ឬសមាគម ឬអង្គការ​នានា ដែល​គ្មាន​អគារ (ដី​ទំនេរ​) ឬមាន​សំណង់​ទើបតែ​ចាប់ផ្តើម​សាងសង់​មិន​អាច​ប្រើប្រាស់​បាន មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​អាសយដ្ឋាន​សម្រាប់​ការចុះបញ្ជី​ពន្ធដារ​បាន​ឡើយ វៀរលែងតែ​មានការ​យល់ព្រម​ពីអ​គ្គ​នាយកដ្ឋាន​ពន្ធដារ។អ្នកជាប់ពន្ធ​ដែល​មាន​អាសយដ្ឋាន​ស្នាក់នៅ ខុសពី​អាសយដ្ឋាន​ក្នុង​អត្ត​-សញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន អ្នកជាប់ពន្ធ​ត្រូវ​ភ្ជាប់​បន្ថែម​នូវ​សៀវភៅ​គ្រួសារ ឬសៀវភៅ​ស្នាក់នៅ ឬលិខិតបញ្ជាក់​ការ​ស្នាក់នៅ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច។
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអគ្គនាយក​ដ្ឋាន​ពន្ធដារ តាមរយៈ​បញ្ជរ​ទទួលពាក្យ​ស្នើសុំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​ស្ថិតនៅ៖សាលា​ជាតិ​ពន្ធដារ អាសយដ្ឋាន​អគារ​លេខ ៤១​-៤៣ ជាន់ទី៦ ផ្លូវ១១២ សង្កាត់​ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ (សម្រាប់​អ្នកជាប់ពន្ធ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​)សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ (សម្រាប់​អ្នកជាប់ពន្ធ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​)។(អាសយដ្ឋាន​មាន​បង្ហាញ​ក្នុង​ឧប​សម្ព័ន្ធ​ភ្ជាប់​)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:៤៥ រសៀល
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែល​មាននៅ​តាម​អង្គភាព​ពន្ធដារ​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអគ្គនាយក​ដ្ឋាន​ពន្ធដារ អគារ​កែង​មហា​វិ​ថីសហព័ន្ធ​រុស្ស៊ី (១១០​) និង​ម៉ៅសេទុង (២៤៥​) សង្កាត់​ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​

ព័ត៌មានពាក់ព័ន្ធ