សេវាសាធារណៈ

សេវាទទួលលិខិតប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ សម្រាប់អ្នកជាប់ពន្ធធំ
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាសពន្ធលើប្រាក់
ចំណេញប្រចាំឆ្នាំ សម្រាប់អ្នកជាប់ពន្ធធំ
មូលដ្ឋានគតិយុត្ត– ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនា-
យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាស
ពន្ធគ្រប់ប្រភេទ
-ប្រកាសលេខ ១០៥៩ សហវ.ប្រក.ពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីពន្ធលើប្រាក់ចំណេញ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈទទួលលិខិតប្រកាសសារពើពន្ធ និងបញ្ជាក់ការបង់ប្រាក់ពន្ធប្រចាំឆ្នាំ
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈ១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ១ ថ្ងៃ បន្ទាប់ពីបានបង់ប្រាក់ពន្ធនៅធនាគាររួច (ថ្ងៃធ្វើការ)
ឯកសារតម្រូវលិខិតប្រកាសសារពើពន្ធប្រចាំឆ្នាំ មាន ២ ច្បាប់ (១ ច្បាប់មាន ១៦ ទំព័រ)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
អាសយដ្ឋាន៖ ជាន់ទី១ នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅកែងមហាវិថ
សហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់ ១ ខណ្ឌទួល
គោក រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ dlt@tax.gov.kh
ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៦ ៧២
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានពន្ធដារ

ព័ត៌មានពាក់ព័ន្ធ