សេវាសាធារណៈ

សេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ
បរិយាយអំពីសេវា សេវានេះ ត្រូវផ្ដល់ដោយគិតថ្លៃ ចំពោះអាជីវកម្មអភិវឌ្ឍលំនៅឋាន
មូលដ្ឋានគតិយុត្ត
– ប្រកាសលេខ ១១៤៩ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយក-
ដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
– ប្រកាសលេខ ៩៦៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្តីពីការ
គ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ការផ្តល់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានជូនបាន លុះត្រាតែក្រុមហ៊ុនបំពេញ
លក្ខខណ្ឌគ្រប់ចំណុចដែលក្រសួងតម្រូវ
កម្រៃសេវាសាធារណៈ
ក. សំណង់ផ្ទះល្វែង
ប្រភេទ កម្រៃ
អាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល ផ្ទះល្វែង ១០០ ០០០
/១ល្វែង
– ០៤-១០ ល្វែង ៣០០ ០០០ រៀល
– ១១-៥០ ល្វែង ៦០០ ០០០ រៀល
– ៥១-១០០ ល្វែង ១ ០០០ ០០០ រៀល
– ១០១ ល្វែង ឡើងទៅ ១ ៦០០ ០០០ រៀល
ខ. សំណង់ភូមិគ្រឹះ
ប្រភេទ កម្រៃ
អាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល ភូមិគ្រឹះភ្លោះ ១០០ ០០០
/១ភូមិគ្រឹះ
– ០៣-១០ ភូមិគ្រឹះ ៦០០ ០០០ រៀល
– ១១-៥០ ភូមិគ្រឹះ ១ ២០០ ០០០ រៀល
ភូមិគ្រឹះទោល ២០០ ០០០
/១ភូមិគ្រឹះ ៥១ ភូមិគ្រឹះ
ឡើងទៅ ២ ២០០ ០០០ រៀល
គ. សំណង់អគារស្នាក់នៅរួម (Apartment) ឬសហវិជិរាជ្យ (Condominium)
ប្រភេទ កម្រៃ
អាជ្ញាបណ្ណ កម្រៃសេវារដ្ឋបាល
– ០១-០២ បន្ទប់គេង ១០០ ០០០
/១យូនីត
– ០៤-១០ យូនីត ៣០០ ០០០ រៀល
– ១១-៥០ យូនីត ៦០០ ០០០ រៀល
– ៥១-១០០ យូនីត ១ ០០០ ០០០ រៀល
– ០៣ បន្ទប់គេង
ឡើងទៅ ២០០ ០០០
/១យូនីត
– ១០១-២០០
យូនីត ១ ៦០០ ០០០ រៀល
– ២០១-៤០០
យូនីត ២ ០០០ ០០០ រៀល
– ៤០១ យូនីតឡើងទៅ ២ ៤០០ ០០០ រៀល​
សុពលភាពនៃសេវា សាធារណៈ អាជ្ញាបណ្ណមានសុពលភាព តាមការស្នើសុំរបស់ម្ចាស់គម្រោង
រយៈពេលនៃការផ្តល់សេវា សាធារណៈ ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទ នៃការទទួលឯកសារដែលក្រុមហ៊ុន
បានបំពេញគ្រប់តាមលក្ខខណ្ឌតម្រូវ
ឯកសារតម្រូវ
សម្រាប់អាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុ ប្រភេទទី១៖
១. លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២. រូបថតទំហំ ៤ x៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក
៣.លក្ខន្ដិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង
ពាណិជ្ជកម្ម (ថតចម្លង)
៤. លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចេញដោយក្រសួងយុត្ដិធម៌
(កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស)
៥. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ (ថតចម្លង)
៦. លិខិតបញ្ជាក់ដើមទុនសម្រាប់អភិវឌ្ឍគម្រោងទាំងមូល ឬតាមដំណាក់កាលពី
ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
៧. ប័ណ្ណធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកណាមួយ
៨. លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន និងគម្រោងប្លង់
ស្ថាបត្យកម្មដែលចេញដោយក្រសួង
រៀបចំដែនដីនគរូបនីយកម្ម និងសំណង់
ឬសាលារាជធានី-ខេត្ត
៩. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រជួលរយៈពេលវែងថតចម្លង
ដោយមានធ្វើនីត្យានុកូលកម្មពីសាលារាជធានី-ខេត្ត
១០. ប័ណ្ណប៉ាតង់ (ថតចម្លង)
១១. ផែនការអាជីវកម្ម (ផ្អែកលើរយៈពេលនៃគម្រោងទាំងមូល) Business plan
១២. គំរូកិច្ចសន្យាទិញ-លក់ មានត្រាក្រុមហ៊ុន
១៣. ឯកសារសម្រាប់ផ្សាយពាណិជ្ជកម្ម និងតារាងតម្លៃលក់
១៤. វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ។
សម្រាប់អាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុប្រភេទទី២៖
១. លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ (មានគំរូ)
២. រូបថតទំហំ ៤ x៦ របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចំនួន ៣ សន្លឹក
៣. លក្ខន្ដិកៈក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួង
ពាណិជ្ជកម្ម (ថតចម្លង)
៤. លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ ចេញដោយក្រសួងយុត្ដិធម៌
(កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស)
៥. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា
របស់អ្នកឈរឈ្មោះអាជ្ញាបណ្ណ (ថតចម្លង)
៦. លិខិតបញ្ជាក់ដើមទុនសម្រាប់អភិវឌ្ឍគម្រោងទាំងមូល ឬតាមដំណាក់កាលពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ
៧. លិខិតបញ្ជាក់ការបើកគណនីអភិវឌ្ឍលំនៅឋាន នៅធនាគារពាណិជ្ជណាមួយ (មានគំរូ)
៨. លិខិតបញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្ម ២% នៃដើមទុនវិនិយោគសរុប ឬតាមដំណាក់កាល (មានគំរូ)
៩. ប័ណ្ណធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលចេញដោយក្រុមហ៊ុន
ធានារ៉ាប់រងក្នុងស្រុកណាមួយ
១០. លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន និងគម្រោងប្លង់
ស្ថាបត្យកម្មដែលចេញដោយក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់
ឬសាលារាជធានី-ខេត្ត
១១. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រជួលរយៈពេលវែងថត
ចម្លង ដោយមានធ្វើនីត្យានុកូលកម្មពីសាលារាជធានី- ខេត្ត
១២. ប័ណ្ណប៉ាតង់ (ថតចម្លង)
១៣. ផែនការអាជីវកម្ម (ផ្អែកលើរយៈពេលនៃគម្រោង) Business plan
១៤. គំរូកិច្ចសន្យាទិញ-លក់ មានត្រាក្រុមហ៊ុន
១៥. ឯកសារសម្រាប់ផ្សាយពាណិជ្ជកម្ម និងតារាងតម្លៃលក់
១៦. វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ។​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានី
ភ្នំពេញ
ទូរស័ព្ទ (៨៥៥ ២៣) ៤២៧ ៩៣៥
ទូរសារ (៨៥៥ ២៣) ៤២៧ ៩០១
គេហទំព័រ www.mef.gov.kh / http://gdfi.mef.gov.kh
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ (អគារ ក ជាន់ទី ៣)
នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ