សេវាសាធារណៈ

ការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មគណនេយ្យ និងសវនកម្ម
បរិយាយអំពីសេវា សេវានេះ ត្រូវបានផ្តល់ជូនក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ដើម្បីបន្តអាជីវកម្ម
មូលដ្ឋានគតិយុត្ត
– ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម
លេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦
– ប្រកាសលេខ ០៨២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៤ ស្តីពីការប្រគល់ភារកិច្ច​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ផ្តល់សេចក្តីសម្រេចបន្តជូនក្រុមហ៊ុនគណនេយ្យ និងសវនកម្ម
កម្រៃសេវាសាធារណៈ ១ ៨០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ ២ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ២៥ ថ្ងៃ ក្នុងករណីមានឯកសារគ្រប់និងត្រឹមត្រូវ (ថ្ងៃធ្វើការ)
ឯកសារតម្រូវ
– លិខិតស្នើសុំផ្លូវការចំនួន ០១ ច្បាប់
– រូបថតរបស់នាយកក្រុមហ៊ុន ៤ x៦ ចំនួន ០១ សន្លឹក
– សញ្ញាបត្ររបស់នាយកគ្រប់គ្រង និងដៃគូសវនកម្មម្នាក់ ០១ ច្បាប់ ដោយមាន
ភ្ជាប់មកជាមួយ នូវរូបថត ៤ x៦ ចំនួន ០១ សន្លឹក
– សេចក្ដីចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្ដិកៈក្រុមហ៊ុន
– លិខិតថ្កោលទោសរបស់អ្នកគ្រប់គ្រង និងដៃគូសវនកម្មទាំងអស់
– សេចក្ដីចម្លងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (ចំពោះជន
បរទេស) របស់នាយកក្រុមហ៊ុននិងដៃគូសវនកម្ម
– លិខិតទទួលស្គាល់ជាសមាជិក វ.គ.ស.ក របស់នាយកក្រុមហ៊ុននិងដៃគូ
សវនកម្ម
– សេចក្ដីចម្លងការអនុញ្ញាតប្រកបអាជីវកម្មគណនេយ្យនិងសវនកម្មពី ក.ជ.គ
– សេចក្ដីចម្លងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
– របាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រុមប្រឹក្សាជាតិគណនេយ្យ៖ អគារ (ក) ជាន់ទី១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ