សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី ១ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ស្តីពីសេចក្តីព្រាងផែនការមេអន្តរកាលស្តីពី “ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម”
 

  • ភាសាខ្មែរ »

នារសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម (ក.ជ.ភ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ផ្តល់យោបល់ និងសម្រេចលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពី “ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិភស្តុភារកម្ម, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម សុក ស៊ីផាន់ ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, សមាជិក-សមាជិកាក្រុមប្រឹក្សាជាតិភស្តុភារកម្ម, ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ។

[ ទាញយកឯកសារ ... ]