សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
 

  • ភាសាខ្មែរ »

នារសៀលថ្ងៃចន្ទ ៤ កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២០, នៅទីស្តីការកាកបាទក្រហមកម្ពុជា, លោកជំទាវ អាន្នី សុខអាន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបពិភាក្សា និងប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ ០០០ ០០០ (មួយលាន)ដុល្លារអាមេរិក របស់កាកបាទក្រហមកម្ពុជា ជូនក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។


[ ទាញយកឯកសារ ... ]