សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីជួបសំណះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង
 

  • ភាសាខ្មែរ »

នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នេះនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលជួបសំណះសំណាលជាមួយ លោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងក្រុមគ្រួសារ ព្រមទាំងសហការី ដែលបាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក បរិច្ចាគជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលជាការចូលរួមបរិច្ចាគលើកទី ២ របស់ក្រុមហ៊ុន ជីប ម៉ុង ។ ការចូលរួមបរិច្ចាគនេះ ជាកាយវិការដ៏សប្បុរសធម៌ ឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលរួមជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី និងសាបព្រោះនូវគុណធម៌ “ខ្មែរ ជួយ ខ្មែរ” ។

[ ទាញយកឯកសារ ... ]