សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រគល់-ទទួលវិភាគទានសប្បុរសធម៌ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
 

  • ភាសាខ្មែរ »

នៅព្រឹកថ្ងៃ ចន្ទ ១២រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែល ឯកឧត្ដមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូនៃគណៈកម្មការអន្តរក្រសួង បាននាំមកនូវថវិកាចំនួន ៨០០ ៤៨០ ០០០ (ប្រាំបីរយលាន បួនរយប៉ែតសិបពាន់)រៀល បានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។


[ ទាញយកឯកសារ ... ]