សេចក្តីជូនដំណឹងស្តីពីការអញ្ជើញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី ៤២ របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
 

  • ភាសាខ្មែរ »

នៅយប់ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៩, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលប្រចាំមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍ កសិកម្ម (International Fund for Agricultural Development - IFAD) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុម ប្រឹក្សាទេសាភិបាលលើកទី ៤២ ប្រចាំឆ្នាំ ២០១៩ របស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។

[ ទាញយកឯកសារ ... ]