ព័ត៌មាន
News

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ប្រគល់​-ទទួល​ថវិកា​បរិច្ចាគ​ជូន “មូលនិធិ​គន្ធបុប្ផា​កម្ពុជា​”រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​និង​សមាគម​សម្ព័ន្ធ​ខ្មែរ​-ចិន​នៅ​កម្ពុជា
ថ្ងៃទី២៦ ខែ​មករា ២០២១

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ២៥ ខែ មករា ឆ្នាំ ២០២១​, នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​-ចិន​នៅ​កម្ពុជា ក្នុង​ឱកាស​ដែល​សមាគម នាំមក​នូវ​ថវិកា​វិភាគទាន​សប្បុរសធម៌​ប្រចាំឆ្នាំ​លើក​ទី ៣ មក​ជូន “មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ។

ព័ត៌មានពាក់ព័ន្ធ