ព័ត៌មាន និង សេចក្ដីជូនដំណឹង
News and Information


  • ខ្មែរ

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ចុះពិនិត្យការងារ ពិធីសម្ពោធហេដ្ឋារចនាសម្ព័​ន្ធនៅការិយាល័យគយ និង រដ្ឋាករ និង ដឹកនាំប្រជុំការងារជាមួយសាខាគយនិងរដ្ឋាករ សាខាពន្ធដារ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគារខេត្តព្រៃវែង និងខេត្តស្វាយរៀង, ក្រុងបាវិត, ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 07, 2019

  • ខ្មែរ

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ កំពុងចុះពិនិត្យការងារ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់​អគារស្នាក់នៅ របស់ការិយាល័យគយនិងរដ្ឋាករភ្នំដិន, ខេត្តតាកែវ នាព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 06, 2019

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់ព័័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៨របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ០៩ : ០០ នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងពីគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួង ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 06, 2019

  • ខ្មែរ

សេចក្តីជូនដំណឹងសម្រាប់សារព័ត៌មាន ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) លើកទី៣
នាថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិ វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) ដោយមានការអញ្ជើញចូលរួមពី សមាជិក ក.វ.ក ដែលជាតំណាងក្រសួង-ស្ថាប័ន ចំនួន ១៦, សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ March 01, 2019

  • ខ្មែរ

សេចក្តីប្រកាសព័័ត៌មានលទ្ធផលកិច្ចប្រជុំរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៩ : ០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សានិងពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងឯកសារទស្សនាទានស្តីពីបេសកកម្ម (Mission Statement) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងនៃគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 27, 2019

  • ខ្មែរ

សេចក្តីជូនដំណឹង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន
នារសៀលថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងឯកឧត្តម Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងចំនួន ២ ក្នុងទឹកប្រាក់ហិរញ្ញប្បទានសរុបចំនួន ៤ ៩៣៩ លានយ៉េន ត្រូវជាប្រមាណ ៤៥,៣០ លានដុល្លារអាមេរិក។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 26, 2019

  • ខ្មែរ

សេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ”
នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System “FMIS”) ជាផ្លូវការ” នៅក្រសួង-ស្ថាប័ន ចំនួន ១០ និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងប្រកាសពង្រីកការអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ ផ្សេង ទៀតសម្រាប់ឆ្នាំ ២០១៩, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 25, 2019

  • ខ្មែរ

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តីពីការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៨
នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ០៩:០០នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 22, 2019

  • ខ្មែរ

ជំនួបសវនការរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ទេសាភិបាលកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សា នាយកប្រតិបត្តិរបស់ ADB ដឹកនាំដោយលោក ស៊ីវ៉ាជី ក្សត្រាប៉ាទី (Mr. Shivaji Kshatrapati) នាយកប្រតិបត្តិរបស់ ADB ទទួលបន្ទុកប្រទេសអាហ្គានីស្ថាន, បង់ក្លាដេស, ប៊ូតាន់, ឥណ្ឌា, ឡាវ, តាជីគីស្ថាន, និងតួកមេនីស្ថាន ព្រមទាំង នាយកប្រតិបត្តិ និងនាយកប្រតិបត្តិជំនួស ដែលតំណាងអោយប្រទេសសមាជិកផ្សេងទៀត ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 22, 2019

  • ខ្មែរ

សេចក្ដីជូនដំណឹងស្ដីពីលទ្ធផលប្រឡងប្រជែងចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សម័យប្រឡង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 17, 2019