ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែកញ្ញា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែកញ្ញា ឆ្នាំ២០១៧ បាន​កើនឡើង​ក្នុង​អត្រា ០,៣% ធៀប​នឹង​ខែមុន និង​បាន​កើនឡើង ២,៧%ធៀប​នឹង១ឆ្នាំមុន។ ក្នុង​ខែកញ្ញា​នេះ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​មួយចំនួន​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ធៀប​នឹង​ខែមុន ដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែកជើង សន្ទស្សន៍​ថ្លៃ​គមនាគមន៍ និង​សន្ទស្សន៍​ថ្លៃទំនិញ​និង​សេវាកម្ម​ផ្សេងៗ។ សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ០,៥%ក្នុង​ខែកញ្ញា​នេះ ដែល​ខ្ពស់ជាង​កំណើន​មធ្យម ០,២%ក្នុង​រយៈពេល៨ខែ​ដើមឆ្នាំ២០១៧នេះ ក្នុងនោះ​ថ្លៃ​អង្ករ​កើន ០,២% ថ្លៃ​សាច់គោ​ស្រស់​កើន ០,៧% ថ្លៃ​ត្រី​ស្រស់​កើន ២,២% និង​ថ្លៃ​ស៊ុត​ស្រស់​កើន ០,៧%។ បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំមុន សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​កើនឡើង ៧,៨% រីឯ​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​ក៏មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់​ផងដែរ បន្ទាប់ពី​មាន​កំណើន​ទាប​ក្នុង​ខែមិថុនា​និង​កក្កដា ដោយសារ​ថ្លៃ​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​មាន​និន្នាការ​កើនឡើង​មកវិញ។ តាម​ការធ្វើ​ចំណោល​គិតដល់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ (year on year) អាចមាន​អត្រា ១,៩% ឬ​អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) អាចមាន​អត្រា ២,៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ December 01, 2017

Inflation Report, September 2017
In September 2017, Phnom Penh Consumer Price Index increased by 0.3% compared to previous month, and increased by 2.7% compared to one year before. In September 2017, price levels of some product groups increased notably compared to August, such as foods and nonalcoholic beverages, clothing and footwear, communication, and miscellaneous goods and services. Price level of foods and nonalcoholic beverages grew by 0.5% (higher than average growth in the previous eight months of 2017 of 0.2%), in which the growth of rice price was 0.2%, beef 0.7%, fresh fish 2.2% and egg 0.7%. In comparison to one year before, price level of restaurants increased by 7.8% and price level of transport also increased remarkably due to climbing trend of gasoline and diesel prices. By estimation till December 2017, inflation rate year-on-year is approximately 1.9% and year average inflation rate is approximately 2.9%.

[ Detail ... ]

Date: December 01, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែសីហា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែសីហា ឆ្នាំ២០១៧ កើនឡើង​ក្នុង​អត្រា ០,៤% ធៀប​នឹង​ខែមុន និង​កើនឡើង ២,៦%ធៀប​នឹង១២ខែមុន។ក្នុង​ខែសីហា​នេះ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​ភាគច្រើន​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ធៀប​នឹង​ខែកក្កដា​កន្លងទៅ ជាពិសេស​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន កើនឡើង ១,៤% ដោយសារ​កំណើន​ថ្លៃ​ប្រេងសាំង​ធម្មតា(៣,១%) និង​ម៉ាស៊ូត(១,១%)។ រីឯ​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែកជើង និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន ក៏បាន​កើនឡើង​ផងដែរ​ដោយសារ​កំណើន​ឡើងថ្លៃ​អង្ករ(០,២%) សាច់(០,៧%) បន្លែ(១,១%) ប្រេងឆា(២,៦%) សម្លៀកបំពាក់(០,៩%) និង​វត្ថុធាតុដើម​សម្លៀកបំពាក់(១,៤%)។បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំមុន សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​ភាគច្រើន​ក៏មាន​កំណើន​គួរកត់សម្គាល់​ផងដែរ ដោយ​កំណើន​ថ្លៃ​ក្រុម​ទំនិញ​មួយចំនួន​ហាក់​មានការ​ងើបឡើង​វិញ​បន្ទាប់ពី​មាន​កំណើន​ទាប​នៅក្នុង​កំឡុង​ខែមិថុនា​និង​កក្កដា​កន្លងទៅ, ក្នុងនោះ​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​បាន​កើនឡើង ២,៨% ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​បាន​កើន ១,៣% សម្លៀកបំពាក់​និង​ស្បែកជើង​បាន​កើន ៣,៥% និង ការដឹកជញ្ជូន​បាន​កើន ៤,២%។តាម​ការធ្វើ​ចំណោល​គិតដល់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ(year on year)អាចមាន​អត្រា២,០% និង​អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) អាចមាន​អត្រា ២,៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 24, 2017

Inflation Report, August 2017
In August 2017, Phnom Penh Consumer Price Index increased by 0.4% compared to previous month, and increased by 2.6% compared to one year before. In August 2017, price levels of most product groups increased compared to the previous month. Price level of Transport increased by 1.4%, in which gasoline price increased 3.1% and diesel price by 1.1%. Price levels of foods and nonalcoholic beverages, clothing and footwear, and restaurant, due to price rises of rice (0.2%), meat (0.7%), vegetable (1,1%), cooking oil (2.6%), clothing (0.9%) and garment raw material (1.4%) items. In comparison to one year before, price level growth of most product groups reversed up after slowing down in June and July. Price level of food and nonalcoholic beverage rose by 2.8%, price level of alcoholic beverage and tobacco rose by 1.3%, price level of clothing and footwear rose by 3.5% and price level of transport rose by 4.2%. As per regression estimation until December 2017, inflation rate year-on-year is approximately 2.0%, and year average inflation rate is approximately 2.9%.

[ Detail ... ]

Date: October 24, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែកក្កដា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែកក្កដា ឆ្នាំ២០១៧ បាន​កើនឡើង​ក្នុង​អត្រា០,៣% ធៀប​នឹង​ខែមុន និង​កើនឡើង២,៣% បើ​ធៀប​នឹង១ឆ្នាំ។ តាម​ការសង្កេត សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​ភាគច្រើន​បាន​កើនឡើង​ធៀប​នឹង​ខែមុន ក្នុងនោះ​សន្ទស្សន៍​ថ្លៃ​អាហារ​បាន​កើនឡើង០,៤% ដោយសារ​កំណើន​ថ្លៃ​សាច់ បន្លែ​និង​ផ្លែឈើ, សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែកជើង​បាន​កើនឡើង០,៧% ដោយសារ​កំណើន​នៃ​ថ្លៃ​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់, សន្ទស្សន៍​ថ្លៃផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​បាន​កើនឡើង០,៤% មកពី​កំណើន​ថ្លៃ​ការផ្គត់ផ្គង់​ទឹក​និង​សេវា​ផ្សេងៗសម្រាប់​លំនៅដ្ឋាន, សន្ទស្សន៍​ថ្លៃ​សុខាភិបាល​បាន​កើនឡើង០,៣% និង​សន្ទស្សន៍​ថ្លៃ​កំសាន្ត​និង​វប្បធម៌​បាន​កើនឡើង០,៤%។ បើ​ធៀប​នឹង១ឆ្នាំមុន សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដូចជា​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង៦,៥% អាហារ​និង​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​កើនឡើង២,៧% សម្លៀកបំពាក់​កើនឡើង២,៥% និង​ការដឹកជញ្ជូន​កើនឡើង២,៩%។ តាមរយៈ​ការធ្វើ​ចំណោល​គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ (year on year) អាចមាន​អត្រា ១,៨% ឬ អតិផរណា​មធ្យម​ប្រចាំឆ្នាំ(year average)អាចមាន​អត្រា ២,៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 03, 2017

Inflation Report, July 2017
In July 2017, Phnom Penh Consumer Price Index increased by 0.3% compared to previous month, and increased by 2.3% compared to one year before. In July, price levels of most product groups increased compared to the previous month. Price level of food and non-alcholic beverages increased 0.4%, due increases in prices of vegetable and fruit items; price level of clothing and footwear increased 0.7% due to price increases of garment raw materials; price level of housing, water, electricity, gas and other fuel increased 0.4%; price level healthcare increased 0.3%; and price level of recreation and culture increased 0.4%. Compared to one year before, price levels of product groups that increases remarkably are restaurant (up 6.5%), food and non-alcoholic beverages (up 2.7%), clothing (up 2.5%) and transportation (up 2.9%). As per regression estimation until December 2017, inflation rate year-on-year is approximately 1.8% and year average inflation rate is approximately 2.9%.

[ Detail ... ]

Date: October 03, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមិថុនា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមិថុនា ឆ្នាំ២០១៧ កើនឡើង​ក្នុង​អត្រា០,១% ធៀប​នឹង​ខែមុន និង​កើនឡើង ២,៣%ធៀប​នឹង១ឆ្នាំមុន។ ក្នុង​ខែមិថុនា​នេះ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ភាគច្រើន​មានការ​កើនឡើង​បន្តិចបន្តួច​ធៀប​នឹង​ខែឧសភា​កន្លងទៅ លើកលែងតែ​សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់ និង​ការដឹកជញ្ជូន ដែល​បាន​ថយចុះ​រៀងគ្នា​ក្នុង​អត្រា ០,៨% និង០,៦%។ បើ​ធៀប​នឹង១ឆ្នាំមុន សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ២,៥% ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើន ១,១% សម្លៀកបំពាក់​និង​ស្បែកជើង​កើន ២,០% និង​ការដឹកជញ្ជូន​កើន ៣,០%។ ជារួម​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៧ ស្ថានភាព​អតិផរណា​ប្រចាំឆ្នាំ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយសារ​សម្ពាធ​នៃ​កំណើន​ថ្លៃ​ក្រុម​ទំនិញ​ម្ហូបអាហារ។ ប៉ុន្តែ​ចាប់តាំងពី​ខែមេសា​មក អត្រា​អតិផរណា​បាន​ថយចុះ​មកវិញ ដោយសារ​ការថយចុះ​កំណើន​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ សម្លៀកបំពាក់ សុខាភិបាល និង​ជាពិសេស​ថ្លៃ​ម្ហូបអាហារ​ដូចជា អង្ករ បន្លែ ផ្លែឈើ​និង​សាច់​ជាដើម។ តាម​ការធ្វើ​ចំណោល​គិតដល់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ(year on year)អាចមាន​អត្រា១,៩% ឬ​អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) អាចមាន​អត្រា ២,៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ August 30, 2017

Inflation Report, June 2017
In June 2017, Phnom Penh Consumer Price Index increased by 0.1% compared to previous month, and increased by 2.3% compared to one year before. In June 2017, Price index of most product groups increased slightly compared to last month, except price levels of clothing and transportation which decreased by 0.8% and 0.6%. In comparison to one year before, price levels of Foods and Nonalcoholic Beverages rose by 2.5%, price level of Alcoholic Beverages and Tobacco increased 1.1%, price level of Clothing and Footwear rose by 2.0%, and price level of Transport increased 3.0%. During the first quarter of 2017, there were remarkable increases in prices of food items; however the growth rates declined since April, due to slight decreases of price levels of alcoholic beverage and tobacco, clothing, health, and especially food items such as rice, vegetable, fruit and meat. By regression estimation till December 2017, inflation rate year-on-year is approximately 1.9%, and year average inflation rate is approximately 2.9%.

[ Detail ... ]

Date: August 30, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែឧសភា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែឧសភា ឆ្នាំ២០១៧ បាន​ថយចុះ ០,២%ធៀប​នឹង​ខែមេសា​កន្លងទៅ ប៉ុន្តែ​មានការ​កើនឡើង ២,៥%បើ​ធៀប​នឹង១ឆ្នាំមុន។ក្នុង​ខែឧសភា​នេះ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ស្ទើរតែ​ទំាងអស់​បាន​ថយចុះ​ធៀប​នឹង​ខែមុន លើកលែងតែ​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​មានការ​កើនឡើង ២,៨%។ បើ​ធៀប​នឹង១ឆ្នាំមុន សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ បានការ​កើនឡើង ២,៥% ក្នុងនោះ​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ២,៩% សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើនឡើង ១,៧% សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែកជើង​កើន ២,៩% និង​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​កើន ៤,០%។តាម​ការធ្វើ​ចំណោល​គិតដល់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ(year on year)អាចមាន​អត្រា២,២% និង​អតិផរណា​មធ្យម​ប្រចាំឆ្នាំ(year average)អាចមាន​អត្រា ៣,១%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 20, 2017

Inflation Report, May 2017
In May 2017, Phnom Penh Consumer Price Index decreased by 0.2% compared to previous month, and increased by 2.5% compared to one year before. Compared to last month, price levels of most product groups decreased significantly, except the price level of Restuarants which increased by 2.8%. In comparison to one year before, overall comsumer price index increased by 2.5%, in which price level of Foods and Nonalcoholic Beverages increased 2.9%, price level of Alcoholic Beverages and Tobacco increased 1.7%, price level of Clothing and Footwear increased 2.9%, and price level of Transport increased 4.0%. By regression estimation till December 2017, inflation rate year-on-year is approximately 2.2%, and yearly average inflation rate is approximately 3.1%.

[ Detail ... ]

Date: July 20, 2017