ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមិថុនា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមិថុនា ឆ្នាំ២០១៧ កើនឡើង​ក្នុង​អត្រា០,១% ធៀប​នឹង​ខែមុន និង​កើនឡើង ២,៣%ធៀប​នឹង១ឆ្នាំមុន។ ក្នុង​ខែមិថុនា​នេះ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ភាគច្រើន​មានការ​កើនឡើង​បន្តិចបន្តួច​ធៀប​នឹង​ខែឧសភា​កន្លងទៅ លើកលែងតែ​សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់ និង​ការដឹកជញ្ជូន ដែល​បាន​ថយចុះ​រៀងគ្នា​ក្នុង​អត្រា ០,៨% និង០,៦%។ បើ​ធៀប​នឹង១ឆ្នាំមុន សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ២,៥% ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើន ១,១% សម្លៀកបំពាក់​និង​ស្បែកជើង​កើន ២,០% និង​ការដឹកជញ្ជូន​កើន ៣,០%។ ជារួម​ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៧ ស្ថានភាព​អតិផរណា​ប្រចាំឆ្នាំ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយសារ​សម្ពាធ​នៃ​កំណើន​ថ្លៃ​ក្រុម​ទំនិញ​ម្ហូបអាហារ។ ប៉ុន្តែ​ចាប់តាំងពី​ខែមេសា​មក អត្រា​អតិផរណា​បាន​ថយចុះ​មកវិញ ដោយសារ​ការថយចុះ​កំណើន​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ សម្លៀកបំពាក់ សុខាភិបាល និង​ជាពិសេស​ថ្លៃ​ម្ហូបអាហារ​ដូចជា អង្ករ បន្លែ ផ្លែឈើ​និង​សាច់​ជាដើម។ តាម​ការធ្វើ​ចំណោល​គិតដល់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ(year on year)អាចមាន​អត្រា១,៩% ឬ​អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) អាចមាន​អត្រា ២,៩%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ August 30, 2017

Inflation Report, June 2017
In June 2017, Phnom Penh Consumer Price Index increased by 0.1% compared to previous month, and increased by 2.3% compared to one year before. In June 2017, Price index of most product groups increased slightly compared to last month, except price levels of clothing and transportation which decreased by 0.8% and 0.6%. In comparison to one year before, price levels of Foods and Nonalcoholic Beverages rose by 2.5%, price level of Alcoholic Beverages and Tobacco increased 1.1%, price level of Clothing and Footwear rose by 2.0%, and price level of Transport increased 3.0%. During the first quarter of 2017, there were remarkable increases in prices of food items; however the growth rates declined since April, due to slight decreases of price levels of alcoholic beverage and tobacco, clothing, health, and especially food items such as rice, vegetable, fruit and meat. By regression estimation till December 2017, inflation rate year-on-year is approximately 1.9%, and year average inflation rate is approximately 2.9%.

[ Detail ... ]

Date: August 30, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែឧសភា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែឧសភា ឆ្នាំ២០១៧ បាន​ថយចុះ ០,២%ធៀប​នឹង​ខែមេសា​កន្លងទៅ ប៉ុន្តែ​មានការ​កើនឡើង ២,៥%បើ​ធៀប​នឹង១ឆ្នាំមុន។ក្នុង​ខែឧសភា​នេះ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ស្ទើរតែ​ទំាងអស់​បាន​ថយចុះ​ធៀប​នឹង​ខែមុន លើកលែងតែ​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​មានការ​កើនឡើង ២,៨%។ បើ​ធៀប​នឹង១ឆ្នាំមុន សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ បានការ​កើនឡើង ២,៥% ក្នុងនោះ​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ២,៩% សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើនឡើង ១,៧% សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែកជើង​កើន ២,៩% និង​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​កើន ៤,០%។តាម​ការធ្វើ​ចំណោល​គិតដល់​ត្រឹម​ខែធ្នូ ឆ្នាំ២០១៧ អតិផរណា​ប្រចាំឆ្នាំ(year on year)អាចមាន​អត្រា២,២% និង​អតិផរណា​មធ្យម​ប្រចាំឆ្នាំ(year average)អាចមាន​អត្រា ៣,១%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 20, 2017

Inflation Report, May 2017
In May 2017, Phnom Penh Consumer Price Index decreased by 0.2% compared to previous month, and increased by 2.5% compared to one year before. Compared to last month, price levels of most product groups decreased significantly, except the price level of Restuarants which increased by 2.8%. In comparison to one year before, overall comsumer price index increased by 2.5%, in which price level of Foods and Nonalcoholic Beverages increased 2.9%, price level of Alcoholic Beverages and Tobacco increased 1.7%, price level of Clothing and Footwear increased 2.9%, and price level of Transport increased 4.0%. By regression estimation till December 2017, inflation rate year-on-year is approximately 2.2%, and yearly average inflation rate is approximately 3.1%.

[ Detail ... ]

Date: July 20, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមេសា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ២០១៧ មានការ​កើនឡើង ០,៤%ធៀប​នឹង​ខែមុន​ឬ ៣,២%បើ​ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​មួយចំនួន​មាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ធៀប​នឹង​ខែមីនា ដូចជា​សន្ទស្សន៍​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង បាន​កើនឡើង០,៦% ដែល​បណ្ដាលមកពី​ការកើនឡើង​ថ្លៃ​សាច់ជ្រូក ត្រី​និង​បន្លែ។ សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម​សម្ភារៈ​ប្រើប្រាស់ និង​ថែទាំ​បាន​កើនឡើង១,០% សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​កើនឡើង០,៧% និង​សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់ និង​ស្បែកជើង​បាន​កើនឡើង ០,៥%។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​សរុប​មានការ​កើនឡើង៣,២% ដែល​បណ្តាលមកពី​ថ្លៃ​សាច់ជ្រូក​កើនឡើង៣,៨% ថ្លៃ​សាច់គោ​កើនឡើង៣,២% ថ្លៃ​សាច់មាន់​កើនឡើង៣,៥% ថ្លៃ​ត្រី​កើនឡើង៨,៤% និង​ថ្លៃ​បន្លែ​កើនឡើង៥,៤%, សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​កើនឡើង៥,៩% ក្នុងនោះ​ថ្លៃ​ប្រេងសាំង​ធម្មតា​និង​ប្រេងម៉ាស៊ូត​កើនឡើង ១៥,៥% និង១២,៦%, និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​កើនឡើង ៤,១%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 28, 2017

Inflation Report, April 2017
In April 2017, Phnom Penh Consumer Price Index increased by 0.4% compared to previous month, and increased by 3.2% compared to one year before. Price levels of product groups that significantly increased compared to previous month include: Food and Nonalcoholic Beverages, rose by 0.6% with remarkable price increases of pork, fresh fish and vegetable items; Furnishing and Household Maintenance, rose by 1.0%; Restaurant, rose 0.7%; and Clothing and Footwear, rose by 0.5%. In comparison to one year before, the inflation rate was 3.2%, with remarkable price level increases of food and non-alcoholic, especially on pork, beef, chicken, fresh fish and vegetable items; price level of transport, due to increases in prices of gasoline (up 15.5%) and desiel (up 12.6%); and price level of restuarants. By regression estimation till December 2017, inflation rate year-on-year is approximately 2.7%, and yearly average inflation rate is approximately 3.4%.

[ Detail ... ]

Date: June 28, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមីនា ឆ្នាំ២០១៧
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមីនា ឆ្នាំ២០១៧ ពុំមាន​ការកើនឡើង​ទេ​ធៀប​នឹង​ខែមុន។ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​បាន​កើនឡើង​បន្តិច ដូចជា​សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់, សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​ស្ថិតនៅ​ថេរ ក្នុងនោះ​ថ្លៃទំនិញ​មួយចំនួន​មានការ​កើនឡើង​ដូចជា​សាច់ជ្រូក សាច់​ទា​និង​ផ្លែឈើ ប៉ុន្តែ​ត្រូវបាន​ផាត់ទាត់​ដោយ​ការថយចុះ​ថ្លៃទំនិញ​មួយចំនួនទៀត​ដូចជា​សាច់មាន់ ត្រី​ស្រស់​និង​បន្លែ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ June 08, 2017

Inflation Report, March 2017
In March 2017, Phnom Penh Consumer Price Index did not increase compared to previous month, but increased 4.3% compared to one year before.Price level of Alcoholic Beverages and Tobacco increased slightly from previous month; price level of Food and Nonalcoholic Beverages remained the same, with price increases of some food items such as pork, duck and fruits, and with price decreases of chicken, fish and vegetables.

[ Detail ... ]

Date: June 08, 2017

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែកុម្ភៈ ឆ្នាំ២០១៧
ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៧ សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បាន​កើនឡើង​ក្នុង​អត្រា​ទាប​ត្រឹម ០,១%ធៀប​នឹង​ខែមុន និង​បាន​កើនឡើង ៤,០%បើ​ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញប្រើប្រាស់​មួយចំនួន​បាន​ថយចុះ ដូចជា​សន្ទស្សន៍​ថ្លៃ​ម្ហូបអាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង ដោយសារ​មានការ​ថយចុះ​ថ្លៃ​សាច់ជ្រូក សាច់មាន់ សាច់​ទា​និង​ថ្លៃ​បន្លែ, សន្ទស្សន៍​ថ្លៃផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃទៀត, សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់​និង​ការថែទាំ​ក្នុងផ្ទះ, និង​សន្ទស្សន៍​ថ្លៃ​ការកំសាន្ត​និង​វប្បធម៌​ជាដើម។ ប៉ុន្តែ​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​បាន​កើនឡើង ដោយសារ​កំណើន​ថ្លៃ​ប្រេងសាំង(កើន១,៨%)និង​ប្រេងម៉ាស៊ូត(កើន១,៧%), និង​សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​ក៏បាន​កើនឡើង​ផងដែរ ដែល​ក្នុងនោះ​ថ្លៃ​ស្រា​កើន០,៤% និង​ថ្លៃ​ថ្នាំជក់​កើន០,៣%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ April 18, 2017

Inflation Report, February 2017
In February 2017, Phnom Penh Consumer Price Index increased by 0.1% compared to previous month, and increased by 4.0% compared to twelve months before. Price levels of some product groups declined slightly from previous month, such as Food and Nonalcoholic Beverages due to price decreases of pork, chicken, duck and vegetable items; price level of housing, water, electricity, gas and other fuels, price level of furnishing, household maintenance, and price level of recreation and culture, etc. However, price level of transportation increased 0.6%, driven by increases of gasoline price (up 1.8%) and diesel price (up 1.7%); and, price level of Alcoholic Beverages and Tobacco also increased remarkably, in which wine price increased by 0.4% and tobacco price increased by 0.3%.

[ Detail ... ]

Date: April 18, 2017