ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែកញ្ញា ឆ្នាំ២០១៨
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងខែ​កញ្ញា មានការកើនឡើង០,៣% ធៀបនឹងខែមុននិង ២,៦% បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ ក្នុងខែកញ្ញា ឆ្នាំ២០១៨នេះ កំណើនសន្ទស្សន៍ថ្លៃទំនិញភាគច្រើនមានអត្រាប្រហែលគ្នាទៅនឹងខែសីហាកន្លងទៅ​ ក្នុងនោះសន្ទស្សន៍ថ្លៃក្រុមទំនិញអាហារនិងភេសជ្ជៈមិនមែនជាតិស្រវឹងកើន ២,៥% ធៀបនឹងខែដូចគ្នាឆ្នាំមុន (២,៧% ក្នុង​ខែសីហា), ភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់កើន ២,០% (១,៥% ក្នុងខែសីហា), សម្លៀកបំពាក់និងស្បែកជើងកើន ២,៧% (៣,៣% ក្នុងខែសីហា), និងភោជនីយដ្ឋានកើន ៦,០% (៥,៤% ក្នុងខែសីហា)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ November 16, 2018

Inflation Report, September 2018
In September 2018, Phnom Penh Consumer Price Index increased by 0.3% compared to the previous month and 2.6% compared to the previous year. In September 2018, most product groups price index increased compared to the same period last year, in which foods and non-alcoholic beverages rose by 2.5% (2.7% in August), alcoholic beverages and tobacco increased by 2.0% (1.5% in August), clothing and footwear grew by 2.7% (3.3% in August), and restaurants up 6.0% (5.4% in August).

[ Detail ... ]

Date: November 16, 2018

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែសីហា ឆ្នាំ២០១៨
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងខែសីហា មានការកើនឡើង ០,៧% ធៀបនឹងខែមុននិង ២,៦% បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ ក្នុងខែសីហាឆ្នាំ២០១៨នេះ សន្ទស្សន៍ថ្លៃទំនិញទាំង ១២ក្រុមមានការកើនឡើងគួរ ឱ្យកត់សម្គាល់ធៀបនឹងខែមុន។ បើធៀបនឹងខែដូចគ្នាឆ្នាំមុន សន្ទស្សន៍ថ្លៃក្រុមទំនិញភាគច្រើនក៏មានការកើនឡើងដូចគ្នា ក្នុងនោះសន្ទស្សន៍ថ្លៃក្រុមទំនិញអាហារនិងភេសជ្ជៈមិនមែនជាតិស្រវឹងកើន ២,៧% (២,៣% ក្នុងខែកក្កដា), ភេសជ្ជៈមាន ជាតិស្រវឹងនិងថ្នាំជក់កើន ១,៥% (១,០% ក្នុងខែកក្កដា), សម្លៀកបំពាក់និងស្បែកជើងកើន ៣,៣% (១,៦% ក្នុងខែ កក្កដា), ការដឹកជញ្ជូនកើន ២,៥% (៣,៧% ក្នុងខែកក្កដា) និងភោជនីយដ្ឋានកើន ៥,៤% (៥,៦% ក្នុងខែកក្កដា)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ October 05, 2018

Inflation Report, August 2018
In August 2018, Phnom Penh Consumer Price Index increased by 0.7% compared to the previous month and 2.6% compared to the previous year. In August 2018, the 12 product groups price index increased remarkedly over the previous month. Compared to the same period last year, most product groups price index also increased, including foods and non-alcoholic beverages rose by 2.7% (2.3% in July), alcoholic beverages and tobacco increased by 1.5% (1.0% in July), clothing and footwear grew by 3.3% (1.6% in July), transportation grew by 2.5% (3.7% In July) and restaurants up 5.4% (5.6% in July).

[ Detail ... ]

Date: October 05, 2018

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែកក្កដា ឆ្នាំ២០១៨
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែកក្កដា មានការ​ថយចុះ ០,៣% ធៀប​នឹង​ខែមុន ប៉ុន្តែ​កើនឡើង ២,៣% បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំមុន។ ក្នុង​ខែកក្កដា ឆ្នាំ ២០១៨ នេះ សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​នៅតែ​បន្ត​កើនឡើង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ប៉ុន្តែ​មាន​កម្រិតទាប​ជាង​អត្រាកំណើន​ក្នុង​ខែមិថុនា​កន្លងទៅ ដោយសារ​កំណើន​ថមថយ​នៃ​សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង, ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់, សម្លៀកបំពាក់ និង​ស្បែកជើង, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត និង​ការដឹកជញ្ជូន។ តាម​ការសង្កេត សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​ដែលមាន​ការ​ថមថយ​កំណើន​គួរឱ្យកត់សម្គាល់ រួមមាន​ដូចជា សន្ទស្សន៍​ថ្លៃ​សាច់​កើនឡើង ២% (កើនឡើង ២,៤% ក្នុង​ខែមិថុនា), ប្រេងសាំង​ធម្មតា​កើន ៩,៤% (កើនឡើង ១២,២% ក្នុង​ខែមិថុនា), ម៉ាស៊ូត​កើន ៦,៥% (កើនឡើង ៨,៦% ក្នុង​ខែមិថុនា), ហ្គាស​កើន ៧,៧% (កើនឡើង ៩,៦% ក្នុង​ខែមិថុនា) និង​សម្លៀកបំពាក់​កើន ២% (កើនឡើង ៣,២% ក្នុង​ខែមិថុនា)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ September 04, 2018

Inflation Report, July 2018
In July 2018, Phnom Penh Consumer Price Index decreased by 0.3% compared to the previous month, but increased by 2.3% compared to the previous year. In July 2018, most of the price index increased gradually compared to the same peroid last year, however the growth rate were lower than last month due to the modest growth of foods and nonalcoholic beverages, alcoholic beverages and tobacco, clothing and footwear, housing water electricity gas and other fuels, and transportation price index. By observation, some consumer goods have notible deminishing growth such as meat price increased 2% (2.4% in June), gasoline increased 9.4% (12.2% in June), diesel increased 6.5% (8.6% in June), gas increased 7.7% (9.6% in June) and clothing increased 2% (3.2% in June).

[ Detail ... ]

Date: September 04, 2018

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមិថុនា ឆ្នាំ២០១៨
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែមិថុនា នេះ មានការ​កើនឡើង ០,១% ធៀប​នឹង​ខែមុន ឬ ២,៩% បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំមុន។ បើ​ប្រៀបធៀប​នឹង​ខែមេសា ឆ្នាំ២០១៧, សន្ទស្សន៍​ថ្លៃទំនិញ ភាគច្រើន​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​មានដូចជា សន្ទស្សន៍​ថ្លៃ​អាហារ និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង, សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង និង​ថ្នាំជក់, សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់ និង​ស្បែកជើង, សន្ទស្សន៍​ថ្លៃផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត, សន្ទស្សន៍​ថ្លៃ​សុខាភិបាល, សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន។ បើទោះបីជា​សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​ហាក់​មាន​និន្នាការ​កើនឡើង​វិញ,ប៉ុន្តែ កំណើន​សន្ទស្សន៍​ថ្លៃទំនិញ​ជាមធ្យម​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៨នេះ មាន​អត្រា (២,៥%) ទាប​ជាង​កំណើន​ជាមធ្យម​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន (៣,៥%)។ ដោយ​ផ្អែកលើ​កំណើន​ជាមធ្យម​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៨នេះ, យើង​អាច​សន្និដ្ឋានបានថា ស្ថានភាព​អតិផរណា​ក្នុង​ឆ្នាំ២០១៨ នៅតែ​រក្សាបាន​ស្ថិរភាព​ល្អ ពោលគឺ​ស្ថិតក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន។ ការរក្សាបាន​អត្រាកំណើន​ទាប​នេះ ដោយសារ​ការ​ថមថយ​កំណើន​សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ម្ហូបអាហារ​នាពេល​ដើមឆ្នាំ បើទោះបីជា​ថ្លៃ​ប្រេងឥន្ធនៈ​មាន​និន្នាការ​ងើបឡើង​វិញ​បន្តិច​ក៏ដោយ។ តាម​ការធ្វើ​ចំណោល​ដល់​ខែធ្នូ ឆ្នាំ ២០១៨ អតិផរណា​ប្រចាំឆ្នាំ (year on year) អាច​នឹងមាន​អត្រា ២,៨% ឬ អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) អាច​នឹងមាន​អត្រា ២,៧%។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 31, 2018

Inflation Report, June 2018
In June 2018, Phnom Penh Consumer Price Index increased by 0.1% compared to the previous month and 2.9% compared to the previous year. Most of consume goods such as food and nonalcoholic beverages, alcoholic beverages and tobacco, clothing and footwear, housing, water, electricity, gas and other fuels, health, transportation and restaurant increased compare to those in June 2017. Even though consumer price index was on upward trend, the average growth of the price index in first semester of 2018 was lower at 2.5% compared to that in 2017 at 3.5%. Due to this trend, we can conclude that the inflation in 2018 will remain stable at manageable level base on the modest growth of food and nonalcoholic beverage price level, despite the slightly increased in gasoline price level. By the estimation until December 2018, year on year inflation rate is approximately 2.8% and year average inflation rate is approximately 2.7%.

[ Detail ... ]

Date: July 31, 2018

  • ខ្មែរ
  • En

ស្ថានភាពអតិផរណាខែមេសា ឆ្នាំ២០១៨
សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខែមេសា​នេះ បាន​កើនឡើង ០,៥% ធៀប​នឹង​ខែមុន និង ២,៤% បើ​ធៀប​នឹង​ខែ​ដូចគ្នា​ឆ្នាំមុន។ ក្នុង​ខែមេសា សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ភាគច្រើន​មានការ​កើនឡើង​គួរកត់សម្គាល់ ធៀប​នឹង​ខែមីនា កន្លងទៅ។ តាម​ការសង្កេត​ជាទូទៅ ទំនិញ​ភាគច្រើន​តែងតែមាន​ការឡើង​ថ្លៃ​នៅក្នុង​អំឡុងពេល​ខែមេសា​ដោយសារ​ការកើនឡើង​តម្រូវការ​ប្រើប្រាស់​នាពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ។ បើ​ធៀប​នឹង​ខែមេសា ឆ្នាំ២០១៧ កន្លងទៅ, សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​ក៏មាន​ការកើនឡើង​ដូចគ្នា​ដែរ ក្នុងនោះ​មានដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង, សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់, សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែកជើង, សន្ទស្សន៍​ថ្លៃផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត, សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន។ ទោះបីជា​សន្ទស្សន៍​ថ្លៃទំនិញ​មាន​និន្នាការ​កើនឡើង, ប៉ុន្តែ យើង​សង្កេតឃើញថា កំណើន​ថ្លៃទំនិញ​ជាមធ្យម​ក្នុង​រយៈពេល៤ខែ​ដើមឆ្នាំ២០១៨នេះ នៅតែមាន​កម្រិតទាប​ជាង​អត្រាកំណើន​ជាមធ្យម​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​ការរក្សាបាន​កំណើន​ទាប​នៃ​សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង ដែលជា​មធ្យម​មាន​កំណើន​ត្រឹមតែ ២,០% ពោលគឺ​ទាប​ជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ (ដែលមាន​អត្រាកំណើន​ជាមធ្យម ៥,៤%)។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ July 03, 2018

Inflation Report, April 2018
Phnom Penh Consumer Price Index in April increased by 0.5% compared to the previous month and 2.4% compared to the previous year. In April 2018, most of consumer price indics significantly increased compare to previous month due to high demand during Khmer New Year. Noticably, most of consume goods such as food and nonalcoholic beverages, alcoholic beverages and tobacco, clothing and footwear, housing, water, electricity, gas and other fuels, transportation and restaurant increased compare to those in April 2017. Even price index was on upward trend, the index of the 4 months average growth in 2018 was lower than that in 2017 due to lower food and nonalcoholic beverage price level which was 2.0% compared the same period 2017 at 5.4%.

[ Detail ... ]

Date: July 03, 2018